នាយប៉ុស្តិ៍រដ្ឋបាល សង្កាត់ដើមមៀន រងការចោទប្រកាន់ ថា មិនបានបំពេញកាតព្វកិច្ច ជាមន្ត្រី ដែលបំរើការងារជូនប្រជាពលរដ្ឋ រត់ពួននៅគៀនពាង្គមិនទទួលពាក្យបណ្តឹង ក្នុង ករណីហឹង្សា បណ្តាលអោយមានរបួសស្នាម វគ្គ១

 


ផ្សាយចេញនៅថ្ងៃទី២២ខែឧសភាឆ្នាំ២០២៥

ខេត្តកណ្តាល: អង្គភាពអ្នកសារព័ត៌មានយើង បានទទួលការស្នើសុំ អោយជួយផ្សព្វផ្សាយព័ត៌មាន ណទាក់ទិននិងប្រជាពលរដ្ឋរស់នៅភូមិ ព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
 
លោកស្រី លាង ផល្លីអាយុ៤៣ឆ្នាំ ដែលជាម្ចាស់ផ្ទះជួលមួយកន្លែងដែលមានទីតាំងស្ងិតនៅភូមិសង្កាត់​  ខាងលើ បានបញ្ជាក់ប្រាប់ក្រុមការងារអ្នកសារព័ត៌មានយើងថា នៅថ្ងៃទី១៩ខែឧសភា ឆ្នាំ២០២៥ មានទំនាស់ពាក្យសម្តី ក្លាយជាហឹង្សា រវាងលោកស្រី ជាម្ចាស់ផ្ទះ និងភាគីម្ខាងទៀត ជាអ្នកជួលផ្ទះ ដែលមាន ពាក់ព័ន្ធចំនួន៤នាក់ យោងតាមឃ្លិបវីដេអូ
ដោយឡែកក្នុងករណី ហឹង្សាខាងលើ លោកស្រី លាង ផល្លី បានទៅដាក់ពាក្យបណ្តឹង នៅនាយប៉ុស្តិ៍ រដ្ឋបាល សង្កាត់ដើមមៀនផងដែរ តែនាយប៉ុស្តិ៍សង្កាត់ដើមមៀន មិនទទួលនោះឡើយ  ដោយមិនទាន់ ដឹងពីមូលហេតុយ៉ាងណានោះទេ លោកស្រីបានបញ្ជាក់បន្ថែមថា លោកស្រីបានទៅចំនួនពីរបីដង ហើយ  បែរជាមន្ត្រីប៉ុស្តិ៍រត់ពួន នៅគៀន ពាង្គទៅវិញ ។សំនួរសួរថា កាតព្វកិច្ចក្នុងនាមជាមន្ត្រី ស៊ីប្រាក់ខែរដ្ឋ មិនបំរើប្រជាពលរដ្ឋ សាកសមជាមន្ត្រីដែលឬទេ?

លោកស្រីលាង ផល្លីបានបន្តទៀតថា បន្ទាប់នាយប៉ុស្តិមិនទទួល លោកស្រីបានទៅដល់អធិការ ក្រុងតាខ្មៅដើម្បីទៅដាក់ពាក្យបណ្តឹងតែអធិការក្រុងតាខ្មៅ បានប្រាប់អោយមកដាក់ ពាក្យនៅ ប៉ុស្តិ៍ រដ្ឋបាល ទៅវិញ នេះបើយោងតាមសម្តីដែលអង្គភាពសារព័ត៌មានយើង ទទួលបានពីជនរងគ្រោះ ។


មេប៉ុស្តិ៍រដ្ឋបាលសង្កាត់ដើមមៀន បានបញ្ជាក់មកអង្គភាពសារព័ត៌មានយើងតាមរយះតេឡេក្រាម ថារឿងនេះគាត់បានទទួលហើយ តែមិនទាន់ធ្វើឯកសារ តែប៉ុណ្ណោះ បើយោងតាមការរបស់លោក មេប៉ុស្តិ៍នៅថ្ងៃទី២២ខែឆ្នាំដដែល  ដោយឡែកអង្គភាពសារព័ត៌មានយើងសូមអោយមហាជន និងអង្គការសង្គមស៊ីវិល សូមមេត្តា ជួយបញ្ចេញមតិយោបល់ ម្នាក់បន្តិចៗចាប់តាំងពីថ្ងៃទី១៩មកដល់ថ្ងៃទី២២នៅតែរក្សាភាពស្ងៀមស្ងាត់ តើហេតុអ្វីបានជាមន្ត្រីប៉ុស្តិ៍រដ្ឋបាលសង្កាត់ដើមមៀនមិនទំនាក់ទំនងទៅជនរងគ្រោះ ?    


បច្ចុប្បន្ននេះលោកស្រីបានដាក់ពាក្យបណ្តឹងកងកម្លាំងកងរាជអាវុធហត្ថរួចហើយនៅថ្ងៃទី២០ខែឧសភាឆ្នាំ២០២៥នេះ  ដោយឡែកជនបង្កដែលធ្វើអោយលោកស្រី មានរបួស ទាំងនោះ អាជ្ញាធរមាន សមត្ថកិច្ច នៅមិនទាន់ចាត់វិធានការណាមួយនោះឡើយ ទើបលោកស្រី សម្រេចចិត្ត ពឹងពាក់អង្គភាពសារព័ត៌មានអោយជួយផ្សព្វផ្សាយ ដើម្បីជូនដំណឹង ដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជួយអន្តរាគមន៍ ចាប់ជនបង្កមកផ្តន្ទាទោសតាមច្បាប់ ។

គោលនយោបាយ ភូមិសង្កាត់មានសុវត្តិភាពទាំង៧ចំណុច ដែលបានដាក់ចេញរបស់រាជរដ្ឋាភិបាល ដើម្បីរក្សាសុខ​សុវត្តិភាព របៀបរៀបរយ សណ្តាប់ធ្នាប់នៅក្នុងសង្គម មិនអាចអនុវត្តន៍បាន នៅក្នុងភូមិសាស្ត្រសង្កាត់ដើមមៀន ដោយសារមន្ត្រីមួយចំនួន មិនបានបំពេញភារកិច្ច ​ក្នុងនាមជាមន្ត្រីដែលជាហេតុធ្វើអោយប្រជាពលរដ្ឋខ្វះភាពកក់ក្តៅ ។

 អង្គភាពអ្នកសារព័ត៌មានយើង មិនអាចសុំការបំភ្លឺពីលោក អធិការក្រុងតាខ្មៅបាននោះទេ ដោយសារខលទៅលោកអធិការទូរស័ព្ទរបស់លោកជាប់រវល់រហូត ប្រហែលលោក ជាប់ប្រជុំ​។

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំ ដល់លោកឧត្តមសេនីយន៍ទោ ស្នងការនគរបាលខេត្ត កណ្តាល សូមមេត្តាត្រួតពិនិត្យ ចំពោះមន្ត្រីក្រោមឱវាទដោយក្តីអនុគ្រោះ ។

ប្រជាពលរដ្ឋ ស្នើសុំដល់ឯកឧត្តមអភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាចាត់មន្ត្រីជំនាញ ចុះអធិការកិច្ច ចំពោះប៉ុស្តិ៍រដ្ឋបាល សង្កាត់ដើមមៀនដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

https://t.me/chrtvonline គ្រុបព័ត៌មាន ទាន់ហេតុការណ៍ សូមអរគុណ។

https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ខេត្តក្រុង សូមអរគុណ។












Powered by Blogger.