សិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីនីតិវិធី និងវិធីសាស្រ្ត នៃការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំក្នុងវិស័យអប់រំ ជូនដល់លោកគ្រូ អ្នកគ្រូ នៃសាលាបឋមសិក្សាជប់វ៉ារី ក្នុងស្រុកព្រះនេត្រព្រះ


(បន្ទាយមានជ័យ) លោក យឹម សំណាង អភិបាលរងខេត្តតំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីនីតិវិធី និងវិធីសាស្រ្ត នៃការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងផ្សព្វផ្សាយវគ្គជំនាញខ្លីៗរបស់ វិទ្យាស្ថានពហុបច្ចេកទេសខេត្ត ដើម្បីបានចូលរៀនជំនាញទាំង១២ ដល់នាយក នាយិកា សាលាបឋមសិក្សា និង អនុវិទ្យាល័យ ទូទាំងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ធ្វើនៅបរិវេណសាលាបឋមសិក្សាជប់វ៉ា។

លោកស្រី ហម សុភី អភិបាលរងស្រុកព្រះនេត្រព្រះ បានឡើងរាយការណ៍អោយដឹងថា៖ស្ថានភាពវិស័យអប់រំនៅក្នុងស្រុកព្រះនេត្រព្រះ សម្រាប់សាលាមត្តេយ្យសិក្សាដាច់ចំនួន១សាលា និងមត្តេយ្យសិក្សាក្នុងសាលាបឋមសិក្សា ៤៧សាលា សរុប ៦៩បន្ទប់ ៦៩ថ្នាក់ បុគ្គលិកសរុប ៧០នាក់ សិស្សសរុប ២៤៧៣នាក់ ស្រី១២០២នាក់។ សាលាបឋមសិក្សាមានចំនួន ៦៣សាលា បន្ទប់ចំនួន៣៤១ ថ្នាក់៤៥១ បុគ្គលិកសរុប៤៨១នាក់ ស្រី២៤៥នាក់ សិស្សសរុប១៣៤៦៦នាក់ ស្រី៦៥៥៤នាក់។ អនុវិទ្យាល័យ និងវិទ្យាល័យ មានចំនួន១០សាលា បន្ទប់១៣៤ ថ្នាក់១៣៦ បុគ្គលិកសរុប២៥៩នាក់ ស្រី៩៨នាក់ សិស្សសរុប៦១៣០នាក់ ស្រី៣៥៤០នាក់។

ថ្លែងក្នុងឱកាសនោះលោក យឹម សំណាង អភិបាលរងខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ក្រោមការដឹកនាំដ៏ត្រឹមត្រូវនិងឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ធ្វើឱ្យប្រទេសកម្ពុជា បន្តបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើន ឈានឡើងលើគ្រប់វិស័យ។ ជាពិសេស វិស័យអបរំនេះគឺជាគោលដៅ១ក្នុងចំណោមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនិតីកាលទី៧នេះផងដែរ។

លោក អភិបាលរងខេត្ត ធ្វើការផ្ដាំផ្ញើដល់នាយក នាយិកា សាលាបឋមសិក្សា និង អនុវិទ្យាល័យ ទូទាំងស្រុកព្រះនេត្រព្រះ ធ្វើយ៉ាងណាឱ្យសាលានីមួយៗត្រូវមានសាមគ្គីផ្ទៃក្នុងប្រកាន់នៅគោលការណ៍ស្តង់ដាតែមួយ ដោយផ្អែកតាមអនុក្រឹត្យលេខ ៥៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ស្តីពីការវាយតម្លៃ និងការទទួលស្គាល់អង្គការផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យ បានដាក់ឲ្យដំណើរការនៃការវាយតម្លៃ និងទទួលស្គាល់ អ.ផ.ស.គំរូ ក្នុងកម្រិត ឬប្រភេទណាមួយក្នុងវិស័យអប់រំ ត្រូវសម្រេចដោយប្រកាសអន្តរក្រសួងរវាងក្រសួងមុខងារសាធារណៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងអប់រំយុវជន និងកីឡា។

ទន្ទឹមជាមួយគ្នានោះដែរលោកស្រី​ សំរិទ្ធ​ សូរ្យជាតិ​ នាយិកាវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ៖ ការផ្សព្វផ្សាយផែនការបណ្ដុះបណ្ដាលក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសាររងហានិភ័យ។-ការផ្សព្វផ្សាយការចុះឈ្មោះចូលរៀននៅក្នុងវិទ្យាស្ថាននិងនៅតាមសហគមន៍សម្រាប់ខេត្តបន្ទាយមានជ័យមានចំនួន ៥ពាន់នាក់ក្នុងឆ្នាំ២០២៥។ ជូនដល់ប្រជាជនដែលបាត់បង់ឱកាសការងារកម្មកររោងចក្រសហគ្រាសចង់ប្ដូរជំនាញវិជ្ជាជីវៈបង្កើនផលិតភាពការងារថ្មីសម្រាប់យុវជនយុវតីដែលបោះបង់ការសិក្សាសម្រាប់គ្រួសារដែលមានបានក្រីក្រមួយក្រពីបានងាយរងគ្រោះមានប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀល។ ដោយឡែកសម្រាប់អ្នកអត់បានលើកទឹកចិត្តអាចឲ្យចូលរៀនបានតែមិនមានប្រាក់ឧបត្ថម្ភជាពិសេសនៅពេលដែលរៀនចប់សិស្សត្រូវចុះកម្មសិក្សាហើយវិទ្យាស្ថានរកការងារជូនសិស្សដែលបានរៀនចប់៕













Powered by Blogger.