ទីតាំងលួចបង្កប់ល្បែងអនឡាញ ខុសច្បាប់ នៅទុលមុខធនាគារអេស៊ីលីដាក្រុងប៉ោយប៉ែត កំពុងសម្តែងរិទ្ធី ល្មើសនិងចរាចរណែនាំរបស់រាជរដ្ឋាភិបាល វគ្គ២
ផ្សាយចេញនៅថ្ងៃទី ២១ខែឧសភាឆ្នាំ២០២៥
ក្រុងប៉ោយប៉ែត៖ បន្ទាប់ពីអង្គភាពអ្នកសារព័ត៌មានយើងបានធ្វើសេចក្តីរាយការណ៍ជូន លោកអធិការក្រុងប៉ោយប៉ែត នៅថ្ងៃទី២០ខែឆ្នាំដដែល ទាក់ទិននិងអគារមួយកន្លែង ដែលមានទីតាំង នៅទុលមុខ ធនាគារអេស៊ីលីដា ជាប់ភ្លើងស្តុប ផ្លូវជាតិលេខ៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានករណីលួចបើកល្បែងស៊ីសងតាមប្រព័ន្ធអនឡាញខុសច្បាប់ នៅក្នុងនោះ មាន បងប្អូនសារព័ត៌មានមួយចំនួន បានចូលមកក្នុងការសាកល្បង ស្វែងរកការពិត ត្បិតជាទូទៅពួកគាត់ បានត្រឹមដឹងថា ជាអគារអនឡាញ តែមិនមានរូបភាព ខាងក្នុងនោះឡើយ ។
អគារអនឡាញ មួយកន្លែងនេះ គឺមានបន្ទប់ សំរាប់អោយបុគ្គលិក ស្នាក់នៅ ក្នុងនេះតែម្តង លុះត្រាមានការចាំបាច់ខ្លាំង ទើបគេអោយ អ្នកបំរើនៅក្នុងនោះចេញ ។
អង្គភាពអ្នកសារព័ត៌មានយើង បានធ្វើសេចក្តីរាយការណ៍ ជូនអាជ្ញាធរនិងមន្ត្រីមានសមត្ថកិច្ចប្រចាំតំបន់ផងដែរ ដោយរយ:ពេលកន្លងមក គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ នៃក្រសួងមហាផ្ទៃ បានសហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ថ្មីៗនេះបានចុះបង្ក្រាបទីតាំង ជាច្រើនកន្លែង ដែលលួចលាក់ប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអនឡាញ ក្រោមការគ្រប់គ្រងរបស់ក្រុមឧក្រិដ្ឋជនជនជាតិថៃ នៅភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
យោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ អាចអនុវត្តបានដែរឬទេនៅក្នុងទឹកដីរាជធានីភ្នំពេញនេះបានឬមួយយ៉ាងណា។
សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។
យោងសារាចរណែនាំស្តីពីការបញ្ជប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ របស់ក្រសួងមហាផ្ទៃលេខ ០៧២សណន ទាំង៥ចំណុច របស់ក្រសួងមហាផ្ទៃនិងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចបានណែនាំខាងលើនេះ។ ថ្ងៃពុធ៤កើតខែមិគសិរឆ្នាំរោងឆស័ក ពស២៥៦៨ រាជធានីភ្នំពេញ ថ្ងៃទី០៤ខែធ្នូឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហត្ថលេខានិងត្រា អភិសន្តិបណ្ឌិត សសុខា ។
អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំ ដល់លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមជួយត្រួតពិនិត្យក្នុងករណីខាងលើ ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំ ដល់ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តម អភិសន្តិបណ្ឌិត សសុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តា ចាត់មន្ត្រីជំនាញចុះអធិការកិច្ច ត្រួតពិនិត្យ ក្នុងករណីបង្ក្រាបខាងលើដោយក្តីអនុគ្រោះ។
ទីតាំងលួចបង្កប់ល្បែងស៊ីសង នៅក្រុងប៉ោយប៉ែត មានជាច្រើនកន្លែង តែអ្វីដែលអង្គភាពសារព័ត៌មានយើង យកមកបង្ហាញនោះ គឺយោងតាមចរាចរណែនាំរបស់រាជរដ្ឋាភិបាល នៃក្រសួងនិងស្ថាប័នពាក់ព័ន្ធ មេត្តាជ្រាប ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
វិជ្ជាជីវៈអ្នកសារព័ត៌មាន ប្រតិបត្តិការពិសេស ចុះស៊ើបអង្កេត យោងតាមសំណើររបស់ប្រជាពលរដ្ឋ ដើម្បីតាមដានព័ត៌មាន
សូមចុច👉https://t.me/chrtvonlineគ្រុបព័ត៌មាន ទាន់ហេតុការណ៍របស់អង្គភាពស៊ីអេចអ សូមអរគុណ។
សូមចុច👉https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ខេត្តក្រុង បណ្តំអង្គភាពសូមអរគុណ។
សូមចុច 👉 Telegram Tel 0719022227 សូមអរគុណ។
Post a Comment