ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រំលេចអំពីការអនុវត្តវិធានការគន្លឹះទាំង៣ក្នុងកំណែទម្រង់រដ្ឋបាល សាធារណៈ
ភ្នំពេញ៖ គណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈនិងកិច្ចការព្រំដែន នៃរដ្ឋសភានិងក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី២៩ខែមេសា ឆ្នាំ២០២៥ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគ មុខងារ និងរចនា សម្ព័ន្ធក្រសួង-ស្ថាប័ន ក្នុងគោលបំណងអភិវឌ្ឍធនធានមនុស្ស លើកកម្ពស់គុណភាពការងារនិង ពង្រឹងសមត្ថភាព។
សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញជាអធិបតីក្នុងពិធីបើកនិងថ្លែងសុន្ទរកថាគន្លឹះដល់អង្គសិក្ខាសាលានាវិមានរដ្ឋសភា។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.)ក៏បានថ្លែងសុន្ទរកថាគន្លឹះលើកឡើងពីវឌ្ឍនភាព ការគ្រប់គ្រង ការដឹកនាំ ការអភិឌ្ឍវិស័យគ្រប់គ្រងសាធារណៈ និង ការងារកែទម្រង់រដ្ឋបាលសាធា រណៈជាពិសេសការអនុវត្តការងារពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង។
Post a Comment