នគរបាលខេត្តព្រៃវែង បន្តចុះធ្វើវេទិកាផ្សព្វផ្សាយអប់រំស្ដីពីគោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” នៅតាមវត្តអារាម សាលារៀន និងខ្នងផ្ទះប្រជាពលរដ្ឋ
ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ មន្ត្រីនគរបាលខេត្តព្រៃវែង បន្តចុះធ្វើវេទិកាផ្សព្វផ្សាយអប់រំស្ដីអំពីគោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” នៅតាមបណ្ដាទីវត្តអារាម និងផ្ទះប្រជាពលរដ្ឋ ដើម្បីផ្សណែនាំដល់ប្រជាពលរដ្ឋទូទៅ ឱ្យបានយល់ដឹងបន្ថែមទៀត បង្កើនភាពស្និទ្ធស្នាលរវាងនគរបាលនិងប្រជាពលរដ្ឋ ហើយបានស្ដាប់រាល់មតិយោបល់ ចម្ងល់ និងលើកជាសំណូមពរផ្សេងៗពីប្រជាពលរដ្ឋមកកាន់នគរបាលផងដែរ ។
លើសពីនេះទៅទៀត នគរបាលខេត្តព្រៃវែង បានធ្វើការផ្សព្វផ្សាយបន្ថែម ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ក្មេងទំនើង ផលប៉ះពាល់នាំឱ្យគ្រោះថ្នាក់ដែលបង្កឡើងដោយគ្រឿងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បន្តចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នាដើម្បីការពារ អាយុជីវិតខ្លួនឯងនិងអ្នកដទៃ ព្រមទាំងបង្ការទប់ស្កាត់គ្រោះថ្នាក់ផ្សេងៗដែលកើតឡើងជាយថាហេតុ ៕
Post a Comment