ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញជាធិបតីភាពក្នុងពិធីផ្តល់វិញ្ញាបនបត្របញ្ចប់ការសិក្សា អាហារូបករណ៍ និងលិខិតសរសើរសម្រាប់សិស្សឆ្នើមនៃសាលាវឌ្ឍនវិជ្ជាគន្ធា ក្នុងវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤



(បន្ទាយមានជ័យ) សាលាវឌ្ឍនវិជ្ជាគន្ធា ស្ថិតនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរៀបចំពិធីផ្តល់វិញ្ញាបនបត្របញ្ចប់ការសិក្សា អាហារូបករណ៍ និងលិខិតសរសើរសម្រាប់សិស្សឆ្នើមនៃសាលាវឌ្ឍនវិជ្ជាគន្ធា ក្នុងវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ ពិធីនេះប្រទេសក្រោមអធិបតីភាពឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងដោយមានការចូលរួមពីលោក គាត់ ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោក អ៊ុន គន្ធា អគ្គនាយក នៃសាលាវឌ្ឍនវិជ្ជាគន្ធា សាខាក្រុងប៉ោយប៉ែត និងពីសំណាក់សិស្សានុសិស្ស គ្រប់កំរិត និងអាណាព្យាបាលសិស្សយ៉ាងច្រើនកុះករ នៅព្រឹកថ្ងៃអង្គារ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ធ្វើនៅបរិវេណសាលាវឌ្ឍនវិជ្ជាគន្ធា។


លោក អ៊ុន គន្ធា អគ្គនាយក នៃសាលាវឌ្ឍនវិជ្ជាគន្ធា សាខាក្រុងប៉ោយប៉ែត បានឡើងមានមតិរាយការណ៍អោយដឹងថា៖ សាលាវឌ្ឍនវិជ្ជាគន្ធាបានបង្កើតឡើងតាំងតែពីឆ្នាំ១៩៩៨ ក្នុងគោលបំណងដើម្បីជួយលើកស្ទួយដល់វិស័យអប់រំ ក្នុងតំបន់ដែលផ្ដល់លទ្ធភាពឱ្យកុមារា កុមារី បានទទួលនូវគុណភាពអប់រំដល់ប្រសើរ និងប្រកបដោយគុណភាពស្តង់ដារ ដោយចំណាយតិចតួចបំផុត ដើម្បីជួយសម្រួលដល់ជីវភាពក្នុងតំបន់ ផ្ដល់លទ្ធភាព និងគុណភាពដល់សិស្សានុសិស្សឲ្យមានការប្រកួតប្រជែងជាស្តង់ដារ ខ្ពស់ក្នុងការបណ្ដុះបណ្ដាលគុណភាព ធនធានមនុស្ស ដើម្បីជាសសរទ្រូងរបស់ប្រទេសជាតិ ដោយឈរលើគោលការណ៍សីលធម៌ វិន័យ គុណភាព។


លោក អ៊ុន គន្ធា បានបញ្ជាក់ថា៖ សម្រាប់ឆ្នាំសិក្សាថ្មី២០២៤.២០២៥នេះ សាលាបានទទួលសិស្សកើនឡើងរហូតដល់ជិត ៣ពាន់នាក់ បើធៀបនឹងឆ្នាំសិក្សា២០២៣.២០២៤ ទាំងពីរសាខាសរុបជាង៧០០នាក់បន្ថែម។


ថ្លែងក្នុងឱកាសនោះឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍លើកឡើងថា៖ សមិទ្ធផលទាំងអស់នេះគឺជាវឌ្ឍនភាពរបស់សាលាក៏ដូចជាវឌ្ឍនភាពនៃវិស័យអប់រំទាំងមូលនៃព្រះរាជាណាចក្រកម្ពុជាយើង។បច្ចុប្បន្នប្រមុខរាជរដ្ឋាភិបាល បានលើកទឹកចិត្តដល់វិស័យឯកជននៅឱកាសក្នុងការអភិវឌ្ឍន៍លើគ្រប់វិស័យ។ជាពិសេស វិស័យអប់រំបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយភាពប្រកួតប្រជែង ដើម្បីបរិមាណ និងគុណភាពស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ ដែលមានសម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលបានដាក់ចេញនៅយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយកំណត់យកអាទិភាពគន្លឹ៥គឺ(មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា) ជាពិសេសគឺឌីជីថល សម្រាប់ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហ៍កម្មទី៤ និងបិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ចនិងសង្គមកិច្ចកម្ពុជាព្រមទាំងដំរូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ចដែលជាគន្លឹះនិងមធ្យោបាយដ៏សំខាន់នៃការសម្រេចបានចក្ខុវិស័យកម្ពុជា២០៥០។


ឯកឧត្តម អ៊ុំ រាត្រី បានធ្វើការកោតសរសើរចំពោះសាលាវឌ្ឍនៈវិជ្ជាគន្ធាដែលបានខិតខំរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សនេះនឹងសូមគាំទ្រចំពោះចក្ខុវិស័យនិងបេសកកម្មរបស់សាលា។ទន្ទឹមជាមួយគ្នានោះឯកឧត្តម ក៏បានធ្វើការផ្ដាំផ្ញើដល់អាណាព្យាបាលលោកគ្រូអ្នកគ្រូគណៈគ្រប់គ្រងសាលាសូមចូលរួមសហការជាមួយសាលាក្នុងការត្រួតពិនិត្យគ្រប់គ្រងបុត្រធីតាខ្លួនឲ្យប្រាកដថាកំពុងដើរលើផ្លូវដ៏ត្រឹមត្រូវឆ្ពោះទៅអនាគតដ៏ភ្លឺស្វាង សមតាមបំណងប្រាថ្នារបស់យើង ត្រូវធ្វើគំរូល្អដល់កូនចៅត្រូវបង្ការ និងទប់ស្កាត់ឱ្យទាន់ពេលវេលានៅបញ្ហាប្រឈមជាឧបសគ្គនានាដែលរារាំងដល់អនាគតកូនចៅយើងបញ្ហាក្មេងទំនើង ការស៊ើបគប់គ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់។ល។



















Powered by Blogger.