រោងចក្រផលិតបារីចិនខណ្ឌដង្កោ មានច្បាប់អនុញាតិគ្រប់គ្រាន់ឬមួយយ៉ាងណា?សូមមន្ត្រីក្រសួងពាក់ព័ន្ធជាពិសេស (កបប)មេត្តាចុះត្រួតពិនិត្យវគ្គ១
ផ្សាយចេញនៅថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០២៤
រាជធានីភ្នំពេញ :
ទីតាំងរោងចក្រផលិតបារី ចិនមួយកន្លែងស្ថិតនៅខាងក្រោយផ្សាគួរស្រូវ បត់ឆ្វេងប្រហែល
៣០០ម៉ែត្រ ភូមិកណ្តាល សង្កាត់រលួស
ខណ្ឌដង្កោ រាជធានីភ្នំពេញ រោងចក្រផលិតបារីរបស់ជនជាតិចិនមួយកន្លែងនេះ
មានឈ្មោះថា(អេសឃ្យូប ខេមបូឌា)ឯក S-CUBE(CAMBODIA)CO.,LTD ដែលប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិល
ដាក់ការសង្ស័យថាទីកន្លែងផលិតបារី
ខុសច្បាប់ ទោះបីគេអះអាងថាស្របច្បាប់ មានការអនុញ្ញាតិពីក្រសួងពាណិជ្ជកម្ម
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានបង់ប៉ាតុងក៏ដោយក្តី។
រោងចក្រផលិតនិងចែកចាយ
របស់ជនជាតិចិនមួយកន្លែងនេះ កំពុងតែលាក់ខ្លួនពីសំណាក់ ក្រសួងឧស្សាហកម្ម
និងស្ថាប័នពាក់ព័ន្ធ និងមន្ត្រីជំនាញនាយកដ្ឋាន(ក.ប.ប) ដែលបានចែង
នៅក្នុងព្រះរាជណាចក្រកម្ពុជា។
តែអ្វីដែលអង្គភាពសារព័ត៌មានយើង
ចង់បើកបង្ហាញនោះ គឺក្លិនរបស់ថ្នាំ រួមនិងសារធាតុញៀន មួយចំនួន ដែលជាមូលហេតុ
ធ្វើអោយប៉ះពាល់ដល់សុខភាព និងកើតជំងឺមហាជាច្រើនគ្រប់ប្រភេទជាដើម។
ចំពោះទីតាំងរបស់ក្រុមហ៊ុនខាងលើគឺជាកន្លែងផលិតបារីស្របច្បាប់និងមានត្រឹមឯកសារមួយចំនួន
ស្នើសុំបើកធ្វើអាជីវកម្មតែប៉ុណ្ណោះ
នេះគ្រាន់តែជារនាំងបិទបាំង បង្កើនផលិតសារធាតុញៀន និងផលិតស្លាកយីហោ
ផ្សេងៗជាច្រើន ។
បើយោងទៅតាមច្បាប់ដែលបានចែងនៅក្នុងក្រសួងពាណិជ្ជកម្មត្រូវបានកំណត់ម៉ាក
ចំនួនផលិតផល និងឈ្មោះក្រុមហ៊ុនទៅតាមការផ្ដល់ជូនមានចំនួនកំណត់ជាក់លាក់នៃក្រុមហ៊ុនខ្នាតតូច
មធ្យម និងខ្នាតធំ
និងចាំបាច់ត្រូវតែផ្ដល់ជូនទៅតាមចំនួនដែលបានសុំពីម្ចាស់សហគ្រាសឬម្ចាស់ក្រុមហ៊ុនដើម្បីអនុវត្តចេញដោយក្រសួងពាណិជ្ជកម្ម។
ផ្អែកតាមច្បាប់ដែលបានកំណត់ដោយនាយកដ្ឋានពន្ធដាររបស់ក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុដែលបានផ្ដល់ជូននូវតម្លៃ និងផលិតផលបានកំណត់ត្រូវតែការបង់ពន្ធទៅតាមម៉ាកនីមួយៗ
ដែលត្រូវបានចុះបញ្ជីក្រោមស្លាកយីហោរ ឬប្រភេទផលិតផល។
ទាក់ទងចំពោះការផលិតទៅនឹងវត្ថុធាតុដើមទៅតាមស្តង់ដា
និងបទដ្ឋានក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
ក៏បានកំណត់នូវមុខរបររបស់ម្ចាស់សហគ្រាសឬក្រុមហ៊ុនដែលមានទំហំនៃមូលធនដែលបានកំណត់ដោយច្បាប់
ត្រូវបានចែងក្នុងមូលដ្ឋាននៃច្បាប់
និងធ្វើការផលិតនូវផលិតផលទាំងអស់ឲ្យស្របតាមស្តង់ដា នៃព្រះរាជាណាចក្រកម្ពុជា
និងស្របតាមគោលការណ៍មួយចំនួននៃស្តង់ដាអន្តរជាតិ។
រោងចក្រផលិតបារីមួយកន្លែងនេះ
កំពុងទទួលការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ និងក្លាយជាកន្លែងស្តុកបារី
ក្នុងការបញ្ជូនទៅចែកចាយនៅប្រទេសវៀតណាម បង់ពន្ធមិនគ្រប់ឬជាទំនិញគេចពន្ធ
លំហូរតាមច្រករបៀងទៅប្រទេសផ្សេងដែលជាដៃគូរួមគំនិត ក្នុងការផលិតនិងចែកចាយ ។
នេះជាហេតុដែលអង្គភាពអ្នកសារព័ត៌មានយើង
មិនអាចមើលរំលង គឺជនបរទេសទាំងនោះ បង្កើតទីតាំងក្នុងការផលិត តែអ្វីដែលគួរអោយសោកស្តាយជាទីបំផុតនោះប្រទេសកម្ពុជាយើង
និងរងនៅការចោទប្រកាន់ពីប្រទេសជិតខាង និងទទួលការរិះគន់ពីមហាជនគ្រប់ទិសទី
សូមថ្នាក់ដឹកនាំមេត្តាពិនិត្យ។
អង្គភាពព័ត៌មានយើងបានមិនអាចសុំការបំភ្លឺ
ពីលោកជីម ស៊ីថា អធិការខណ្ឌដង្កោ តាមរយះទូរស័ព្ទលោកប្រាប់អង្គភាពសារព័ត៌មានយើងថា
គណះកម្មការចុះត្រួតពិនិត្យបានពីថ្ងៃហើយ មិនមានអ្វីទេ លោកអភិបាលខណ្ឌគាត់ចុះផ្ទាល់
ជនបរទេស ចិន ខ្មែរ ធ្វើការទាំងប៉ុន្មានយើងដឹងទាំងអស់ (តាមសម្លេងបទសម្ភាសន៍ សុំរក្សាសិទ្ធិ)
អង្គភាពព័ត៌មានយើងបានមិនអាចសុំការបំភ្លឺ
ពីលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ
ពីព្រោះខលទៅលោកស្រី លើកទូរស័ព្ទ តាមរយះលេខ089978888មិនទាន់បាននិយាយអ្វីផងបែរជាចោទប្រកាន់មកលើអ្នកសារព័ត៌មានយើងថា
កុំចេះតែចោទមកលើអាជ្ញាធរ ផ្តេះផ្តាស់ ហាក់បីដូចខ្វះសុជីវះធម៌ ក្នុងនាមជាថ្នាក់ដឹកនាំ
។ (តាមសម្លេងបទសម្ភាសន៍ចោទប្រកាន់តែសុំរក្សាសិទ្ធិ)
ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលសង្ឃឹមថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ឧត្តមសេនីយ៍ឯកជួន ណារិន្ទ
ស្នងការនគរបាលរាជធានីភ្នំពេញ
សូមមេត្តាចាត់វិធានការណ៍ ចាត់មន្ត្រីជំនាញ
ចុះទៅពិនិត្យចំពោះទីតាំងខាងលើដោយក្តីអនុគ្រោះ។
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់
កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» មានទស្សនៈវិស័យដូចខាងក្រោម៖
សិទ្ធិរបស់អ្នកប្រើប្រាស់ត្រូវបានការពារ ភាពប្រកួតប្រជែងដោយសុចរិតក្នុងបរិយាកាសធុរៈកិច្ចត្រូវបានពង្រឹង
សកម្មភាពក្លែងបន្លំត្រូវបានបង្ក្រាបអោយនៅតិចបំផុត លើកកម្ពស់ស្តង់ដារនៃការរស់នៅរបស់ប្រជាពលរដ្ឋរក្សាកំណើនសេដ្ឋកិច្ចសុខុមាលភាពរបស់ប្រជាពលរដ្ឋត្រូវបានការពារ
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ
«ក.ប.ប.»
មានបេសកកម្មដូចខាងក្រោម៖
ធានាគុណភាព សុវត្ថិភាព
នៃផលិតផលទំនិញ និងសេវា ដើម្បីការពារសុខុមាលភាព និងសុវត្ថិភាព អ្នកប្រើប្រាស់
ធានាកិច្ចការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់
ធានាភាពប្រកួតប្រជែងដោយសុចរិតក្នុងបរិយាកាសធុរៈកិច្ច
ធានាអនុលោមភាពនៃបណ្តាលក្ខខណ្ឌតម្រូវផ្នែកច្បាប់ពាក់ព័ន្ធនឹងគុណភាព
សុវត្ថិភាព នៃផលិតផលទំនិញ និងសេវាប្រជាពលរដ្ឋ ស្នើសុំដល់ឯកឧត្តមអភិសន្តិ បណ្ឌិត ស
សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាចាត់មន្ត្រីជំនាញ
ចុះទៅពិនិត្យចំពោះទីតាំងខាងលើដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
https://t.me/chrtvonline
គ្រុបព័ត៌មាន ទាន់ហេតុការណ៍
សូមអរគុណ។
https://t.me/+H0S010ecMsIxNjE1 គ្រុបព័ត៌មាន២៥ខេត្តក្រុង មិត្ត រួមអាជីព
សូមអរគុណ។
https://www.tiktok.com/@savy.chamroeun?_t=8r0ayaiTao3&_r=1
Post a Comment