សត្តឃាតដ្ឋាន “ផាន់ ដារ៉ារឹទ្ធិ” ក្រុងប៉ោយប៉ែត អាជ្ញាប័ណ្ណអស់សុពល និងបង្កប៉ះពាល់បរិស្ថាននិងសុខ ភាពធ្ងន់ធ្ងរ
បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ និងសមត្ថកិច្ចជំនាញនានា បានធ្វើការបំភ្លឺដោយឡែកគ្នា ទាក់ទងសត្តឃាតដ្ឋាន “ផាន់ ដារ៉ារឹទ្ធិ” ស្ថិតនៅភូមិបាលីលេយ្យ២ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ដោយបានបញ្ជាក់ថា ចំពោះសត្តឃាតដ្ឋានមួយនេះ គឺអាជ្ញាប័ណ្ណហួសសុពលភាពយូរហើយ ប៉ុន្តែនៅតែបន្តធ្វើសកម្មភាពទាំងខុសច្បាប់ និងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន សំខាន់ប៉ះពាល់សុខភាពប្រជាពលរដ្ឋរស់នៅជុំវិញដោយសារតែខ្វះអនាម័យ បណ្តាលឲ្យជះក្លិនពីកាកសំណល់ ខណដែលអ្នកវិនិយោគទីសត្តឃាតនេះ មិនបានគោរព អនុវត្តនិងកែលម្អតាមកិច្ចសន្យាឬការណែនាំរបស់មន្ត្រីជំនាញនិងអាជ្ញាធរឡើយ ។
អាជ្ញាធរ និងប្រជាពលរដ្ឋស្នើសុំឲ្យសមត្ថកិច្ចជំនាញពាក់ព័ន្ធចាត់វិធានការបញ្ឈប់សកម្មភាពសត្តឃាតដ្ឋានមួយនេះជាបន្ទាន់ ហើយប្រគល់ដីរដ្ឋ ដែលមានទំហំ២០មគុណ២០ម ដែលអ្នកវិនិយោគយកធ្វើទីសត្តឃាតនោះដាក់ជាទ្រព្យសម្បត្តរដ្ឋវិញ។
ពាក់ព័ន្ធករណីខាងលើនេះ ម្ចាស់សត្តឃាតដ្ឋាននេះបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី០៣ខែវិច្ឆិកា ថា ខ្លួនធ្លាប់សុំប្តូរទីតាំងខាងលើនេះយូរមកហើយ ប៉ុន្តែថ្នាក់លើនិងថ្នាក់ក្រោម មិនព្រម ទទួលយកសំណើរបស់ខ្លួន នោះទ្បើយ។
ចំណែកប្រជាពលរដ្ឋរស់នៅម្តុំនោះ បានប្រាប់អ្នកសារព័ត៌មានថា ពួកគាត់រាប់សិបគ្រួសារបានទ្រាំរស់នៅទីនោះដោយការលំបាកខ្លាំងណាស់ ដោយការបំពុលបរិស្ថាន និងប៉ះពាល់សុខភាពធ្ងន់ធ្ងរដោយសារតែការជះក្លិនស្អុយ ឆ្អេះឆ្អាប សម្លេងរំខាន និងកាកសំណល់ ដែលគ្មានអនាម័យឬទុកដាក់សមស្របបង្កឡើងដោយសត្តឃាតដ្ឋានសត្វជ្រូក នៃក្រុមហ៊ុននាងខត្តីយឯក Neang Khatey Co.,Ltd របស់លោកផាន់ ដារ៉ារឹទ្ធិ នៅផ្លូវវត្តថ្មី នៅភូមិបាលីលេយ្យ២ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតនេះ ។
លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត ក៏បានឲ្យដឹងដែរថា អាជ្ញាធរមូលដ្ឋានបានទទួលបណ្តឹងនិងការត្អូញត្អែរពីប្រជាពលរដ្ឋជាបន្តបន្ទាប់ជាយូរហើយផងដែរ ពីផលប៉ះពាល់ដោយសត្តឃាតដ្ឋានសត្វជ្រូក ផាន់ ដារ៉ារឹទ្ធិ នេះ តែគាត់មិនបានបង្ហាញពីការតាំងចិត្តជួយដោះស្រាយការលំបាកជូនប្រជាពលរដ្ឋនោះទ្បើយ។
ចំណែកអាជ្ញាធរនិងជំនាញវិញ ត្រូវបានគេដឹងថា បានចំណាយពេលវេលា កម្លាំងនិងថវិកាជាច្រើនដើម្បីទៅបូមនិងកាយកាកសំណល់រឹងរាវពីក្នុងលូដែលសត្តឃាតដ្ឋានទម្លាក់ចូលទាំងស្ទើរាល់ថ្ងៃ ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន។
ករណីនេះដែរ ជំនាញពេទ្យខេត្តនៃការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យបានអោយដឹងថា កន្លងមកថ្មីៗនេះ ការិយាល័យបានបញ្ជូនមន្ត្រីជំនាញចុះត្រួតពិនិត្យនិងវាយតម្លៃសត្តឃាតដ្ឋាន “ផាន់ ដារ៉ារឹទ្ធិ”នេះ ហើយរកឃើញថា៖ ទី១-សត្តឃាតដ្ឋានមានទីតាំងខាងលើអាជ្ញាប័ណ្ណហួសសុពលភាព ខណដែល ក្រសួងកសិកម្ម អនុញ្ញាតិជាគោលការណ៍និងអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិកម្មសត្វ អនុញ្ញាតិបន្តសុពលភាព៥ឆ្នាំ គិតពីថ្ងៃទី០៧ខែមីនាឆ្នាំ២០១៩ ដល់ថ្ងៃទី០៦ខែមីនាឆ្នាំ២០២៤។
ចំណែកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អនុញ្ញាតិច្បាប់វិនិយោគពីថ្ងៃទី០១ខែមករាឆ្នាំ២០០៩ ដល់៣១ខែធ្នូឆ្នាំ២០១៣ ។
ទី២-ទីតាំងនៅកណ្តាលទីប្រជុំជន មិនអាចធ្វើអាជីវកម្មបានទៀតទេ។
ទី៣- ខ្វះអនាម័យ ការគ្រប់គ្រងក្លិន កាកសំណល់ ប៉ះពាល់បរិស្ថាននិងមនុស្សរស់នៅជុំវិញ ។
ដូច្នេះវាផ្ទុយនឹងលក្ខ័ខ័ណ្ឌក្នុងអនុក្រឹត្យលេខ១០៨ ស្តីពីការគ្រប់គ្រងសត្តឃាតដ្ឋាននិងការត្រួតពិនិត្យ អនាម័យសត្វ ។ ផ្តើមពីនោះក៏បានស្នើសុំបញ្ឈប់ស្ថាពរលើអាជីវកម្មសត្តឃាតដ្ឋានជ្រូក ប្រភេទ”ក”.នេះ ។
ដោយទ្បែករដ្ឋបាលខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១៧ខែតុលាឆ្នាំ២០២៤ បានចាត់តាំងលោកហ៊ឹល រ៉ាយ៉ា.អភិបាលរងខេត្តអោយដឹកនាំប្រជុំនៅសាលាខេត្តនិងចុះត្រួតពិនិត្យទីតាំងសត្តឃាតដ្ឋាន “ផាន់ ដារ៉ារឹទ្ធិ” ដែលដីនៃទីតាំងនេះជាទ្រព្យសម្បត្តិរដ្ឋ ស្ថិតក្រោមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ សមាសភាពចូលរួមមាននាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាព អាជ្ញាធរដែនដី សមត្ថកិច្ច ព្រមទាំងលោកផាន់ ដារ៉ារឹទ្ធិ ផងដែរ។
កិច្ចប្រជុំនោះដើម្បីពិនិត្យនិងដោះស្រាយបញ្ហាដីទីតាំងដែលជាទ្រព្យសម្បត្តិរដ្ឋនិងការបង់ថវិកាតាមកិច្ចសន្យាក្នុងសៀវភៅបន្ទុក ។លោកផាន់ ដារ៉ារឺទ្ធិ មានឈ្មោះជាម្ឋាស់សត្តឃាតដ្ឋានជ្រូក “ ផាន់ ដារ៉ារឹទ្ធិ”ក៏បានប្រាប់អ្នកសារព៌ត៎មានកាលពីថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០២៤ ថាករណីអាជីវកម្មនេះ ឱ្យបន្តសុពលភាពឬមិនឱ្យគឺស្ថិតនៅលើជំនាញនោះឯង ។ ដូចជាកន្លងមកដើម្បីកុំឱ្យមានប៉ះពាល់ដល់បរិស្ថាន អនាម័យនិងអ្នករស់នៅម្តុំនោះ ភាគីលោក បានស្នើសុំដ៏ទទូចប្តូរទីតាំងនេះ ទៅកន្លែងថ្មី ប៉ុន្តែជំនាញមិនព្រមនោះឡើយ ។
លោកបានបន្តថា ជាក់ស្តែងសត្តឃាតដ្ឋាននេះ មានឈ្មោះលោកមែន ប៉ុន្តែមកទល់ពេលនេះ អ្នកគ្រប់គ្រង និងធ្វើអាជីវកម្មគឺអ្នកស្រី វុន យីហ៊ុបឯណោះទេ (ភរិយាចុងរបស់ឪពុកលោក) ។ លោកផាន់ ដារ៉ារឺទ្ធិ បានបញ្ជាក់បន្ថែមថា ករណីសត្តឃាតដ្ឋានជ្រូកនេះ(មានទំហំ២០មគុណ២០ម ) តាមពិតជាដីកម្មសិទ្ធិឯកជន មានប័ណ្ណសម្គាល់អចលវត្ថុឈ្មោះលោក ហើយ វាមិនមែនជាទ្រព្យសម្បត្តិរដ្ឋដូចមន្ត្រីនៅមូលដ្ឋានប៉ាន់ស្មាននោះឡើយ ។
ទាក់ទិននឹង ការប្រជុំដោះស្រាយនិងការចុះពិនិត្យទីតាំង ដែលមានឈ្មោះលោកនោះ លោកថា លោកមិនដែលបានដឹងនិងមិនត្រូវអនុញ្ញាតិអោយចូលរួមឡើយឬអាចថា គេពង្វាងលោករហូត មក.។ប្រភព ppt- news
អង្គភាពអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។
https://t.me/chrtvonline គ្រុបព័ត៌មាន ទាន់ហេតុការណ៍ សូមអរគុណ។
https://t.me/+H0S010ecMsIxNjE1 គ្រុបព័ត៌មាន២៥ខេត្តក្រុង មិត្ត រួមអាជីព សូមអរគុណ។
https://www.tiktok.com/@savy.chamroeun?_t=8r0ayaiTao3&_r=1
Post a Comment