អាគារនាគទិព្ទ បីទីតាំង នៅក្រុងប៉ោយប៉ែត ត្រូវចិន ជួលផ្តាច់ សង្ស័យថាលួចបើកអនឡាញខុសច្បាប់ នៅតែរក្សាភាពស្ងៀមស្ងាត់មេត្តាចុះត្រួតពិនិត្យ វគ្គ៣

ផ្សាយចេញនៅថ្ងៃទី១៨ខែ វិច្ឆិកាឆ្នាំ២០២៤

(ប៉ោយប៉ែត)  សង្កាត់អូរជ្រៅ និងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត មានករណីម្ចាស់សំណង់នាគទិព្ទ ជួលអាគារ បីកន្លែង ទៅអោយចិន កុងត្រាឆ្នាំៗ តើជនជាតិចិនទាំងនោះពួកគាត់ បម្រើការងារនៅក្រុមហ៊ុនណា ?តើក្រុមហ៊ុននោះ ទាក់ទិនទៅនិងការវិនិយោគអ្វី? សូមស្ថាប័នពាក់ព័ន្ធមេត្តា ចុះអធិការកិច្ច ។

លោក ព្រហ្ម ពិសិដ្ឋ អធិការក្រុង ប៉ោយប៉ែតដែលទើបតែឡើងកាន់តំណែង  មិនហ៊ានចុះត្រួតពិនិត្យ ឬមួយត្រូវថ្នាំសណ្តំអស់ទៅហើយ ។ 

យោង គោលនយោបាយភូមិសង្កាត់មានសុវត្តិភាពទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ កាលពីថ្ងៃ ទី១៨ ខែកុម្ភះ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។


ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិល សង្ឃឹមថា ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ សូមមេត្តាចាត់មន្តី្រជំនាញ ចុះត្រួតពិនិត្យ ទីតាំងខាងលើផងទាន។

ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិល សង្ឃឹមថាលោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍សូមមេត្តាចាត់មន្ត្រីជំនាញ ចុះស៊ើបអង្គេត ចំពោះអាគារនាគទិព្ទ ដោយក្តីអនុគ្រោះ ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលដាក់ការសង្ស័យថា ជនជាតិចិននិងជនបរទេសទាំងនោះ ប្រើលិខិតឆ្លងដែន ទេសចរណ៍មកបំរើការងារ មិនមាន លិខិតអនុញ្ញាត(....) ក្នុងការបំពេញការងារ។ 

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាចាត់មន្ត្រីជំនាញចុះស៊ើបអង្កេតក្នុងករណីល្បែងស៊ីសងអនឡាញខុសច្បាប់ដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុកបញ្ចាំងពីគុណក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

https://t.me/chrtvonline គ្រុបព័ត៌មាន ទាន់ហេតុការណ៍ សូមអរគុណ។

https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ខេត្តក្រុង សូមអរគុណ។

https://www.tiktok.com/@savy.chamroeun?_t=8r0ayaiTao3&_r=1

Powered by Blogger.