កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ដរបស់វិស័យការងារ សន្ដិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តបន្ទាយមានជ័យ



(បន្ទាយមានជ័យ) ឯកឧត្តម សាន គីមហុង អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយ ស្ដីពីការប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ដ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្ដិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ២០២៤-២០២៨ (ផ.យ.អ.ក.ស.ប ២០២៤-២០២៨) ដោយមានការអញ្ជើញចូលរួមពីលោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ លោក នួន ស៊ីណា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ធ្វើនៅសាលប្រជុំវិទ្យាស្ថានពហុបច្ចេកទេស ខេត្តបន្ទាយមានជ័យ។


លោក នួន ស៊ីណា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តបាទមានប្រសាសន៍លើកឡើងថា៖ ដើម្បីកំណត់ឱ្យបាននូវសកម្មភាពការងារ ក្នុងការរួមចំណែកជាមួយបេសកកម្មរបស់ ក្រសួងសម្រេចឱ្យបាននូវគោលបំណង និងចក្ខុវិស័យទៅតាមផែនការយុទ្ធសាស្ត្រដែលបានដាក់ចេញ អង្គភាពទាំងបួនដែលជាសេនាធិការរបស់ក្រសួងការងារ និងបណ្ដុះ- បណ្ដាលវិជ្ជាជីវៈក្រោមដំបូលតែមួយរួមមាន (មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ,វិទ្យាស្ថានពហុបច្ចេក- ទេស ,បេឡារបបសន្ដិសុខសង្គម និងមជ្ឈមណ្ឌលការងារ)បានរួមសហការគ្នារៀបចំយ៉ាងផុសផុលឆ្លងនូវ មតិយោបល់រវាងគ្នានិងគ្នាម្ដងហើយម្ដងទៀត។


លោក ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត បានបញ្ជាក់ថា៖ លទ្ធផលការងារឆ្នាំ២០២៤ និងការលើកផែនការទិសដៅការងារបន្ដ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិ- វឌ្ឍន៍វិស័យការងារ សន្ដិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ២០២៤-២០២៨ (ផ.យ.អ.ក.ស.ប ២០២៤-២០២៨)។ ដោយបទបង្ហាញ នឹងផ្ដោតទៅលើប្រធានបទសំខាន់ៗ ចំនួន៥ចំណុចរួមមាន៖១.ស្ថានភាពទីផ្សារការងារនៅក្នុងខេត្តរបស់ខ្លួន(ស្ថានភាពសហគ្រាស គ្រឹះស្ថាន តម្រូវការជ្រើសរើស កម្លាំងពលកម្ម និងការផ្គត់ផ្គង់កម្លាំងពលកម្ម) ២.យន្តការអធិការកិច្ចការងារ និងយន្ដការដោះស្រាយវិវាទ ៣.លទ្ធផលការងារអំពីការផ្ដល់សេវា ប.ស.ស ៤.វឌ្ឍនភាពនៃការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ៥.ការផ្ដល់សេវាសាធារណៈរបស់មន្ទីរ និងការកែទម្រង់ផ្ទៃក្នុង។


ថ្លែងនៅក្នុងឱកាសនោះលោក យឹម សំណាង និងឯកឧត្តម សាន គីមហុង  បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ ចំពោះការអនុវត្តភារកិច្ចកន្លងមក គឺតែងតែទទួលបានលទ្ធផលគាប់ប្រសើរចំពោះ ការអនុវត្តច្បាប់ការងារទៅលើវិស័យឯកជនពោលគឺមិនដែលមានបាតុភាពណាមួយដូចជាបាតុកម្ម ឬកូដកម្មដែល បានបង្ករឱ្យមានលក្ខណៈទ្រង់ទ្រាយធំនោះទេ គឺក្រុមការងារមន្ទីរតែងតែនំាគ្នាដោះស្រាយបានជោគជ័យជានិច្ច។ 


ឯកឧត្តម សាន គីមហុង បានមានប្រសាសន៍បញ្ជាក់ថា៖ វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាវិស័យអាទិភាពមួយនៅក្នុងផែនការយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាត្រង់មុំទី៣ គឺការអភិវឌ្ឍវិស័យឯកជន នឹងការងារ ដើម្បីចូលរួមក្នុងការអនុវត្តសកម្មភាពរាល់គោលនយោបាយនានា ដែលរដ្ឋាភិបាលបានដាក់ចេញ ត្រូវមានផែនការសកម្មភាពរួម នឹងទិសដៅការងារដែលជាក់លាក់មួយ តាមវិស័យរៀងៗខ្លួន ដើម្បីធ្វើយ៉ាងណាឱ្យបានដល់ទិសដៅ ឬសូចនាករដែលបាន កំណត់យ៉ាងជាក់លាក់។

ទន្ទឹមជាមួយគ្នានោះគណៈអធិបតី ក៏បានសង្ឃឹមយ៉ាងមុតមាំថា លោក លោកស្រី ជាវាគ្មិននិងបង្ហាញឱ្យអស់ពីសមត្ថភាពចែករំលែកនូវចំណេះដឹងពាក់ព័ន្ធនិងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈជូនឯកឧត្តម លោកជំទាវ លោក លោកស្រី បានដឹងកាន់តែពិស្តារ និងខិតខំត្រងត្រាប់នូវបទបង្ហាញទាំងអស់ដោយស្មារតីទទួលខុសត្រូវ ដើម្បីយកមកធ្វើជាបទពិសោធន៍ ក៏ដូចជាចំណេះដឹងថ្មីបន្ថែមទៀតផងដែរ៕

https://t.me/chrtvonline គ្រុបព័ត៌មាន ទាន់ហេតុការណ៍របស់អង្គភាពស៊ីអេចអ សូមអរគុណ។

https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ខេត្តក្រុង បណ្តំអង្គភាពសូមអរគុណ។

https://t.me/+aLYstLR8TNswMjZl គ្រុបទទួលពាក្យបណ្តឹង ជនរងគ្រោះសូមអរគុណ។ 

https://www.tiktok.com/@savy.chamroeun?_t=8r0ayaiTao3&_r=1


















Powered by Blogger.