ច្រកអន្តរជាតិអន្លុងជ្រៃ កំពុងសម្ងំប្រមូលលុយ ពីក្រុមឈ្មួញជនជាតិវៀតណាម ដឹកជញ្ជូន សំបកកង់ឡានគេចពន្ធ ដោយសុវត្តិភាព វគ្គ៣


ខេត្តព្រៃវែង: ច្រកអន្តរជាតិអន្លុងជ្រៃដ៏សំខាន់មួយកន្លែង ស្ថិតនៅភូមិម៉ឺនជ័យឃុំស្មោងខាងត្បួង.ស្រុក កំចាយមារ ខេត្តព្រៃវែង កំពុងបើកដៃ អោយក្រុមឈ្មួញជនជាតិវៀតណាម ដឹកទំនេញ ចេញចូលគ្រប់ប្រភេទ គេចពន្ធ ដូចជាសំបកកង់ឡាន ដែលត្រូវបានចៀររួច ដោយមន្ត្រីចំនួនតូច ឃុបឃិតគ្នាជាប្រព័ន្ធ ប្រព្រឹត្តអំពើពុករលួយ 

ដោយឡែក នៅថ្ងៃទី៤ខែវិចិ្ឆកាឆ្នាំ២០២៤ អង្គភាពអ្នកសារព័ត៌មានយើង បានចុះប្រតិបត្តិការពិសេសរួមគ្នាមួយ ជាច្រើនអង្គភាព បានប្រមាញ់ បានរូបភាពមួយចំនួន របស់ជនជាតិវៀតណាម ដែលជាថៅកែក្រុមរថយន្តកង់១០ ជាច្រើនគ្រឿង ស្តុកដោយសំបកកង់ឡាន ត្រៀមនាំចេញទៅប្រទេសវៀតណាម។

ជនជាតិវៀតណាមដែលជាថៅកែ ដែលជាកន្លែងស្តុកទំនេញដ៏ធំ ប្រមូលផ្តុំដោយសំបកកង់ឡានគ្រប់ប្រភេទ ដឹកជញ្ជូនចេញជារៀងរាល់ថ្ងៃ នៅក្នុងចំណុចនេះខាងលើ ដោយមិនរំខានអាជ្ញាធរសមត្ថកិច្ចប្រចាំតំបន់ ហាក់បីដូចត្រូវដងត្រូវផ្លែគ្នា បីដូចជាអណ្តាតនិងឆ្មេញ ។


បើយោងតាមរូបភាពដែលអង្គភាពអ្នកសារព័ត៌មានយើងប្រមាញ់បាន ទីតាំងភូមិសាស្ត្ររបស់ជនជាតិវៀតណាមរូបនោះយកមកធ្វើអាជីវកម្មស្ថិតនៅក្នុងតំបន់ជាប់និងច្រកអន្តរជាតិអន្លុងជ្រៃតែម្តង(ទៅដល់មុខច្រកហើយបទស្តាំប្រហែល៣០០ម៉ែត្រ  និងមានគ្រឿងចក្រជាច្រើនគ្រឿង កំពុងបញ្ចេញសកម្មភាពចាប់ស្ទូចសំបកកង់ឡានដឹកលើរថយន្តកង់១០។

លោកឧត្តមសេនីយ៍ឯកផ្កាយបី ដែលគ្រប់គ្រងច្រកអន្តរជាតិ អន្លុងជ្រៃ បន្ទាប់ពីអង្គភាពស៊ីអេចអ ធីវីអនឡាញយើង ខលចូលលោកប្រាប់ថាជាប់រវល់ បិទទាំងទូរស័ព្ទ បិទទាំងតេឡេក្រាម តើធ្វើបែននេះដោយសារហេតុអ្វី ? ក្នុងនាមជាមន្ត្រី គួរតែចេញសេចក្តីបំភ្លឺ កុំងោយប្រជាពលរដ្ឋ មានការភាន់ច្រឡំ ។


អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមមេត្តា ចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យនៅក្នុងករណីនេះដោយក្តីអនុគ្រោះ។


អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ ឯកឧត្តម ឱមយ៉ិនទៀង ទេសរដ្ឋមន្ដ្រី និងជាប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ មេត្តា ចាត់មន្ត្រីជំនាញ ចុះស៊ើបអង្កេត រឿងនេះ ដោយក្តីអនុគ្រោះ។


អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យនៅក្នុងករណីនេះដោយក្តីអនុគ្រោះ។


អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយ នាគខ្មៅ

https://t.me/chrtvonline គ្រុបព័ត៌មាន ទាន់ហេតុការណ៍ សូមអរគុណ។

https://t.me/+H0S010ecMsIxNjE1 គ្រុបព័ត៌មាន២៥ខេត្តក្រុង មិត្ត រួមអាជីព សូមអរគុណ។

https://www.tiktok.com/@savy.chamroeun?_t=8r0ayaiTao3&_r=1

Powered by Blogger.