តំណាងលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញទទួលជួបសម្តែងការគួរសមជាមួយ អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង
សៀមរាប ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង០៨:៤០នាទី នៅស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី តូច សុគន្ធ ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញដឹកនាំសហការី ទទួលជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយលោក NGUYEN THANH VAN អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង និងសហការី ។
ក្នុងឱកាសនោះដែល លោក NGUYEN THANH VAN បាននាំយកវត្ថុអនុស្សាវរីយ៍ជូនស្នងការដ្ឋាននគរបាលខេត្តសៀមរាប អបអរសាទរខួបលើកទី៧១ បុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា ព្រមទាំងបានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងនគរបាលខេត្តសៀមរាប ក្រោមការដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត ដែលបានខិតខំប្រឹងប្រែង ការពារធានាសន្តិសុខ សណ្តាប់ធ្នាប់ និងកិច្ចការបង្ការទប់ស្កាត់និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ ទទួលបានលទ្ធផលល្អប្រសើរ ៕
រូបភាព និងអត្ថបទ: ការិ.ផ្សព្វផ្សាយអប់រំ
https://t.me/chrtvonline គ្រុបព័ត៌មាន ទាន់ហេតុការណ៍ សូមអរគុណ។
https://t.me/+H0S010ecMsIxNjE1 គ្រុបព័ត៌មាន២៥ខេត្តក្រុង មិត្ត រួមអាជីព សូមអរគុណ។
https://www.tiktok.com/@savy.chamroeun?_t=8r0ayaiTao3&_r=1
Post a Comment