មេបញ្ជាការរង កងការពារព្រំដែនលេខ៥០៣លោកអ៊ុន ចាន់ បើកច្រករបៀងអូរបីជាន់ នាំចូលទំនិញទាំងថ្ងៃទាំងយប់ពីប្រទេសថៃ គគ្រឹកគគ្រេង វគ្គ១
បន្ទាយមានជ័យ ៖
លោកវរសេនីយទោ អ៊ុន ចាន់ មេបញ្ជាការរងកងការពារព្រំដែនលេខ៥០៣
ត្រូវប្រភពពីតំបន់អូរ៣ជាន់អោយដឹងថា កំពុងកើតជម្ងឺថ្លើមរីក ហ៊ានបើកដៃឲ្យ ជនជាតិថៃ
និងក្រុមឈ្មួញ នាំចូលទំនិញ គ្រប់ប្រភេទ ពីប្រទេសថៃចូលមកកម្ពុជាតាមច្រករបៀងព្រំដែនអូរបីជាន់ចែកចាយបន្ត
ឲ្យអាជីវករ តាមបន្ទាត់ព្រំដែន តាមទីផ្សារក្នុងខេត្តបន្ទាយមានជ័យ
និងតាមបណ្តាខេត្តនានានិងរាជធានីភ្នំពេញ។
ភូមិអូរបីជាន់ឃុំអូរបីជាន់ស្រុកអូរជ្រៅ
ជាភូមិសាស្ត្រដែលយោធភូមិភាគទី៥ប្រគល់ អោយលោក អ៊ុន ចាន់ មេបញ្ជាការរង
កងការពារព្រំដែនលេខ៥០៣យោធភូមិភាគទី៥គ្រប់គ្រង។
លោក អ៊ំ ចន្ទរតនា ប្រធានសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យ
ក្នុងនាមជាមន្ត្រីជំនាញភ្លេចកាតព្វកិច្ច របស់ខ្លួន និងបណ្តែតបណ្តោយអោយទំនិញគេចពន្ធគ្រប់ប្រភេទ
ហូរចូលតាមក្រវ៉ាត់ព្រំដែន ឬមួយកំពុងប្រព្រឹត្តអំពើពុករលួយ
បានជានៅតែរក្សាភាពស្ងៀមស្ងាត់?
តួនាទី និង
ភារកិច្ច
២.៦
សាខាគយនិងរដ្ឋាកររាជធានី-ខេត្ត
គ្រប់គ្រង
ដឹកនាំតាមឋានានុក្រមលើបណ្តាការិយាល័យគយនិងរដ្ឋាករនានាក្រោមឱវាទ រួមមាន ការិយាល័យរដ្ឋបាលនិងគ្រប់គ្រង
និងបណ្តាការិយាល័យគយនិងរដ្ឋាករតាមមូលដ្ឋាន ឬតាមបណ្តា
ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែននានា
ដែលស្ថិតនៅក្រោមសមត្ថកិច្ចគ្រប់គ្រងរបស់សាមីអង្គភាព
តាមការកំណត់របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
គ្រប់គ្រង ត្រួតពិនិត្យ
និងប្រមូលពន្ធអាករលើទំនិញនាំចេញ-នាំចូលគ្រប់ប្រភេទ រួមទាំងឥវ៉ាន់អ្នកដំណើរ
រូបិយប័ណ្ណ លោហធាតុ ត្បូងថ្មមានតម្លៃ បេតិកភណ្ឌវប្បធម៌ និងភណ្ឌិការប្រៃសណីយ៍
ចូលរួមកសាង
និងអនុវត្តនូវគោលនយោបាយនៃការផ្លាស់ប្តូរពាណិជ្ជកម្មជាអន្តរជាតិ ព្រមទាំង
បទប្បញ្ញត្តិនានា
ពាក់ព័ន្ធនឹងការនាំចេញ-នាំចូល ដើម្បីជំរុញប្រសិទ្ធិភាពនៃកិច្ចសម្រួលពាណិជ្ជកម្ម
តាមការអនុវត្តល្អជាអន្តរជាតិ
បំពេញភារកិច្ចស្រាវជ្រាវ
ទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ក្នុងភូមិសាស្រ្តរាជធានីឬខេត្ត
ក្នុងដែនសមត្ថកិច្ចរបស់សាមីអង្គភាពនីមួយៗ តាមបទប្បញ្ញត្តិជាធរមាន
ដោយសហការជាមួយអង្គភាពគយនិងរដ្ឋាករ ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនានា
ជាពិសេសអាជ្ញាធរមូលដ្ឋាន និងតុលាការមានសមត្ថកិច្ច ក្នុងករណីចាំបាច់
រៀបចំ កត់ត្រា ចងក្រង
និងគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់សាខាគយនិងរដ្ឋាករ
គ្រប់គ្រង
និងចរាចរឯកសាររដ្ឋបាល លិខិតចេញ-ចូលផ្សេងៗ បូកសរុប និងធ្វើរបាយការណ៍លទ្ធផល
ការងាររបស់សាខាគយនិងរដ្ឋាករ
រៀបចំផែនការសកម្មភាព និងផែនការចំណូល-ចំណាយថវិការបស់សាខាគយនិងរដ្ឋាករ
គ្រប់គ្រងធនធានមនុស្ស
ស្ថិតិទិន្នន័យតារាងព័ត៌មាន និងសកម្មភាពប្រតិបត្តិរបស់មន្ត្រីរាជការក្នុងសាខា
គយនិងរដ្ឋាករ
បំពេញភារកិច្ចផ្សេងទៀត
តាមការកំណត់របស់អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមបណ្ឌិត
គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី
អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមមេត្តា ចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យនៅក្នុងករណីនេះដោយក្តីអនុគ្រោះ។
នៅក្នុងករណីនេះដែរអង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី
ឱមយ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយសូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យនៅក្នុងករណីនេះដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។
Post a Comment