កិច្ចប្រជុំចុះអង្កេតស្រាវជ្រាវ ករណីវិវាទដីធ្លី ដែលមានទីតាំងស្ថិតនៅភូមិល្បើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេក

 


(បន្ទាយមានជ័យ) ការធ្វើអធិការកិច្ចលើគ្រប់វិស័យនៅក្នុងព្រះរាជាណាចក្រកម្ពុជា សំដៅប្រឆាំងអំពើពុករលួយការរំលោភដោយអំណាច និងបាតុភាពអសកម្មនានា។នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤នេះលោក លៀម សុដា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បន្ទាយមានជ័យ អញ្ជើញទទួលជួបជាមួយលោកស្រី ហែម ម៉ារីណា អគ្គនាយករង ប្រធានគណៈប្រតិភូ ដើម្បីសម្តែងការគួរសម និងធ្វើកិច្ចសហការក្នុងការចុះអង្កេតស្រាវជ្រាវ ករណីវិវាទដីធ្លី ដែលមានទីតាំងស្ថិតនៅភូមិល្បើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ធ្វើនៅសាលប្រជុំ (ខ) សាលាខេត្ត


ជាកិច្ចចាប់ផ្ដើមលោកស្រី ហែម ម៉ារីណា អគ្គនាយករង ប្រធានគណៈប្រតិភូ បានមានប្រសាសន៍លើកឡើងថា៖ក្រសួងអធិការកិច្ចបានទទួលពាក្យស្នើសុំអន្តរាគមន៍របស់លោក មុី ជួង និងភរិយាឈ្មោះ ទៀវ សំណាង ដែលពួកគាត់សទាមទារកាន់កាប់ដីទំហំ ៥០ហិកតា មានទីតាំងស្ថិតនៅភូមិល្បើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ។


លោកស្រីបានបន្តថា៖ បន្ទាប់ពីបានពិនិត្យក្នុងក្របខណ្ឌ។បច្ចេកទេសលើឯកសារពាក់ព័ន្ធឃើញថាមានចំណុចជាច្រើនដែលទាមទារឲ្យមានការអង្កេតស្រាវជ្រាវឲ្យបានច្បាស់លាស់បន្ថែម ទាំងអស់ហេតុ និងអង្គច្បាប់ ទើបថ្នាក់ដឹកនាំក្រសួងបានសម្រេចចិត្តចាត់តាំងរូបលោកស្រី គណៈប្រតិភូចុះមកអង្កេតនាពេលនេះ។


ថ្លែងនៅក្នុងឱកាសនោះលោក លៀម សុដា អភិបាលរងខេត្តថា៖ កន្លងមកក្រុមការងារខេត្ត ក៏បានធ្លាប់ធ្វើការដោះស្រាយករណីនេះដែរ។ដោយមានក្រសួងដោយមានលិខិតក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់។បញ្ជូនករណីនេះមករដ្ឋបាលខេត្តដើម្បីដោះស្រាយ។ ក្នុងនាមរដ្ឋបាលខេត្ត បានត្រៀមសហការជាមួយគណៈប្រតិភូចង់ជួបអ្នកពាក់ព័ន្ធ រដ្ឋបាលខេត្ត និងជួយសម្របសម្រួលជូនហើយឯកសារពាក់ព័ន្ធរដ្ឋបាលខេត្តនិងផ្ដល់ជូន។


លោក លៀម សុដា ក៏បានថ្លែងអំណរអរគុណ ដល់លោកលោកស្រីប្រធានគណៈប្រតិភូ ដែលបានគាំទ្រដោយចូលរួមសហការ ក្នុងការអង្កេតស្រាវជ្រាវ និងរួមសហការជាមួយមន្ត្រីជំនាញសមត្ថកិច្ចជំនាញធ្វើការសម្របសម្រួលចុះទីតាំងជាកស្តែងនាពេលខាងមុខនេះផងដែរ៕











Powered by Blogger.