សាលាដំបូងខេត្តប៉ៃលិន ឃុំខ្លួនបណ្តោះអាសន្ន ក្មេងទំនើង ១៥នាក់ ករណីហិង្សាដោយចេតនា ទៅវិញទៅមក ធ្វើឲ្យខូចខាតដោយចេតនា និងប្រើប្រាស់គ្រឿងញៀន

 


ប៉ៃលិន៖ សាលាដំបូងខេត្តប៉ៃលិន បានឃុំខ្លួនបណ្តោះអាសន្ន ក្មេងទំនើងចំនួន ១៥នាក់ ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា (មានស្ថានទម្ងន់ទោស) ទៅវិញទៅមក ធ្វើឲ្យខូចខាតដោយចេតនា និងប្រើប្រាស់គ្រឿងញៀន។


អ្នកនាំពាក្យសាលាដំបូងខេត្តប៉ៃលិន បានជម្រាបជូនដល់សាធារណជនជ្រាបថា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ សាលាដំបូងខេត្តប៉ៃលិន បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ១៣៦ ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ ទាក់ទិននឹងករណីហិង្សា និងធ្វើឲ្យខូចខាតដោយចេតនាដែលបង្កឡើងដោយក្មេងទំនើង ០៣ក្រុម ក្នុងនោះ មានជនត្រូវចោទមានខ្លួនចំនួន ១៥ នាក់


១-ឈ្មោះ ម៉ៅ មុន ភេទប្រុស អាយុ១៤ ឆ្នាំ (មានខ្លួន) ២-ឈ្មោះ ពៅ នី ភេទប្រុស អាយុ១៩ឆ្នាំ (មានខ្លួន) ៣-ឈ្មោះ ផន វាសនា ហៅ ខ្លុយ ភេទប្រុស អាយុ១៦ឆ្នាំ (មានខ្លួន) ៤-ឈ្មោះ ថៃ ចាន់ថា ហៅ ថា ភេទប្រុស អាយុ១៦ឆ្នាំ (មានខ្លួន) ៥-ឈ្មោះ ហ៊ុន គឹមហេង ភេទប្រុស អាយុ១៥ឆ្នាំ(មានខ្លួន) ៦-ឈ្មោះ ម៉ៃ ចិត្រា ភេទប្រុស អាយុ១៩ឆ្នាំ (មានខ្លួន) ៧-ឈ្មោះ សុខ ស៊ិនហារ៉ុង ភេទប្រុស អាយុ១៧ឆ្នាំ(មានខ្លួន) ៨-ឈ្មោះ ទៀត តុតាង ភេទប្រុស


អាយុ១៦ឆ្នាំ (មានខ្លួន) ៩-ឈ្មោះ ហ៊ូត វិរៈ ហៅ ពៅ វិរៈ ភេទប្រុស អាយុ១៦ឆ្នាំ (មានខ្លួន) ១០-ឈ្មោះ ថាត ចាន់ទ្រា ហៅ ថាត ទូច ភេទ ប្រុស អាយុ១៧ឆ្នាំ(មានខ្លួន) ១១-ឈ្មោះ ស្រី បញ្ញារិទ្ធ ភេទប្រុស អាយុ១៥ឆ្នាំ (មានខ្លួន) ១២-ឈ្មោះ ខាំ ណារិន ហៅ ហ្គា ភេទប្រុស អាយុ១៧ឆ្នាំ (មានខ្លួន) ១៣-ឈ្មោះ ស៊ុន រ៉ាន់ណូ ហៅ ប៉ែល ភេទប្រុស អាយុ១៥ឆ្នាំ (មាន ខ្លួន) ១៤-ឈ្មោះ រុន ធារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ(មានខ្លួន) ១៥-ឈ្មោះ ភឿក ប៊ុនហុង


ភេទប្រុស អាយុ១៧ឆ្នាំ (មានខ្លួន) ១៦-ឈ្មោះ វ៉ិត ភេទប្រុស អាយុប្រហែល១៦ឆ្នាំ (គេចខ្លួន) ១៧-ឈ្មោះ វឿន ភេទប្រុស អាយុប្រហែល ១៧ឆ្នាំ (គេចខ្លួន) ១៨-ឈ្មោះ ទីណា ហៅ ហៃណា ភេទប្រុស អាយុ១៦ឆ្នាំ (គេចខ្លួន) ១៩-ឈ្មោះ ព្រំ ភេទប្រុស អាយុប្រហែល១៥ឆ្នាំ (គេចខ្លួន) និងបក្សពួក កំពុងរត់គេចខ្លួន ត្រូវចោទប្រកាន់ពីបទ ហិង្សាដោយចេតនា(មាន ស្ថានទម្ងន់ទោស), ធ្វើឲ្យខូចខាតដោយចេតនា និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចអូរកប់អង្ក ស្ថិតនៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃទី៣០,៣១ ខែឧសភា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងនិងផ្តន្ទាទោសតាមមាត្រា ២១៨, ៤១០ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន នៃព្រះរាជាណាចក្រកម្ពុជា។


បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាងដែលមាននៅក្នុងសំណុំរឿង ចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើក្រុមក្មេងទំនើងទាំង ១៥ នាក់ ដូចបានបញ្ជាក់ខាងលើ ទៅពន្ធនាគារខេត្តប៉ៃលិន ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។

សកម្មភាពរបស់ក្មេងទំនើង ដែលធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងភាពសុខសាន្ត របស់ប្រជាពលរដ្ឋ តុលាការ បាននិងកំពុងបន្តអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងតឹងរឹងបំផុត៕






Powered by Blogger.