មន្ត្រីមិនព្រមចូលនិវត្តន៍ លោក ផៃ ប៊ុនវណ្ណា ដែលប្រចាំការ នៅក្រវ៉ាត់ព្រំដែនជ្រៃធំ កំពុងសម្ងំសោយសុខ ដេកស៊ីប្រាក់ខែរដ្ឋ តើក្រសួងមហាផ្ទៃ យល់យ៉ាងណាវិញ?វគ្គ២ ខេត្តកណ្ដាល: បន្ទាប់ពីបែកធ្លាយ មន្ត្រីមួយចំនួនតូច

 


ដែលមិនព្រមចូលនិវត្តន៍ នៅខេត្តកណ្តាល រយះពេលកន្លងមក ធ្វើឲ្យមហាជននិងអង្គការសង្គមស៊ីវិល អ្នកលេងតាមបណ្តាញសង្គម FB មានការចាប់អារម្មណ៍ យ៉ាងខ្លាំងចំពោះមន្ត្រី មួយចំនួនតូច ដែលបំរើការងារ មិនអនុវត្តន៍ច្បាប់ ។

លោកផៃប៊ុនវណ្ណាកើតនៅថ្ងៃទី ៤ ខែ ៥ ឆ្នាំ ១៩៦០ បច្ចុប្បន្នភាព លោកអាយុ ៦៤ ឆ្នាំ បម្រើការងារនៅប៉ុស្តិ៍ច្រកទ្វារព្រំដែនជ្រៃធំ ខេត្តកណ្ដាល ។

ស្ថិតក្នុងការគ្រប់គ្រងរបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាខេត្តកណ្ដាល តើលោកផៃ ប៊ុនវណ្ណា មានអ្វីទំនាកើទំនង ជាមួយលោកស្នងការ តើហេតុអ្វី បានជាលោកស្នងការមិនធ្វើរបាយការណ៍បញ្ជូនទៅថ្នាក់ដឹកនាំ ដើម្បីសម្រេច តើក្រសួងមហាផ្ទៃយល់យ៉ាងណាវិញ ចំពោះមន្ត្រីក្រោមឱវាទរបស់ខ្លួន ដែលមិនព្រមចូលនិវត្តន៍។

អង្គភាពអ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បាននោះទេ ហើយសង្ឃឹមថា លោកស្នងការ និងជួយបំភ្លឺ កត្តានេះហើយដែលធ្វើឱ្យប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលមានការឆ្ងល់យ៉ាងខ្លាំងថាតើក្រសួងមហាផ្ទៃបច្ចុប្បន្នភាព ខ្វះមន្ត្រីដែលមានសមត្ថភាពឬមួយក៏យ៉ាងណា ? តើច្រកទ្វារព្រំដែនជ្រៃធំមានអ្វីដែលគួរឲ្យកត់សម្គាល់ឬមួយក៏យ៉ាងណា បានជាមន្ត្រីម្នាក់នេះមិនព្រមចូលនិវត្តន៍។

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសូមមេត្តាត្រួតពិនិត្យឡើងវិញចំពោះមន្ត្រីក្រោមឱវាទមួយចំនួន ដែលដល់អាយុចូលនិវត្តន៍តែមិនព្រមចូលនិវត្តន៍ ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគរាជ


Powered by Blogger.