សមត្ថកិច្ច ឃាត់ខ្លួនជនជាតិជនថៃ៣នាក់និងខ្មែរម្នាក់ រឹបអូសគ្រឿងញៀនជាង២០០គីឡូក្រាម នៅខេត្តស្ទឹងត្រែង

 


ស្ទឹងត្រែង៖ កងកម្លាំងនគរបាលខេត្តស្ទឹងត្រែង សហការជាមួយកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៩) បានតាមចាប់បានជនសង្ស័យដែលជួញដូរគ្រឿងញៀនបានចំនួន៤នាក់ហើយ ក្នុងនោះជនជាតិថៃ៣នាក់ និងជនជាតិខ្មែរ១នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាង២០០គ.ក. ក្នុងទឹកដីនៃខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានឲ្យដឹងថា ចំពោះករណីបង្ក្រាបការជួញដូរគ្រឿងខាងលើ ក្រៅតែពីការឃាត់ខ្លួនក្រុមជនសង្ស័យទាំងនោះ សមត្ថកិច្ចបានរឹបអូស គ្រឿងញៀនចំនួនញៀនប្រភេទមេតំហ្វេតាមីន (អាយ) ចំនួន ២២៥ដុំទម្ងន់២២៥គ.ក.២៥៣ក្រាម ប្រភេទកេតាមីន ចំនួន៣២ដុំ ទម្ងន់៣១គ.ក.៩ និង ២៣.២.

ក្រាម សរុបទាំងអស់ ២៥៧គ.ក. និង ១៧៦.២ក្រាម គ្រាប់បែកដៃ២គ្រាប់ វិទ្យុទាក់ទង និងរយន្តស៊េរីទំនើបមួយចំនួនផងដែរ ។

សូមបញ្ជាក់ផងដែរ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចវាលព្រីង ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង កម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនមួយ ដែលប្រព្រឹត្តដោយជនសង្ស័យមួយក្រុម ដោយប្រើសុទ្ធតែរថយន្តស៊េរីទំនើបៗសម្រាប់ដឹកគ្រឿងញៀន ។លុះមកដល់ចំណុចខាងលើ កម្លាំងសមត្ថកិច្ចចាប់ផ្តើមបាញ់បំបែកកង់រថយន្តដឹគ្រឿងញៀនទាំងនោះ ទើបឃាត់ខ្លួនបាន៕












Powered by Blogger.