បទល្មើសអនឡាញខុសច្បាប់ គ្រប់ប្រភេទ របស់ជនបរទេស យ៉ាងពេញបន្ទុកនៅក្រុងប៉ោយប៉ែត នៅតែរក្សាភាពស្ងៀមស្ងាត់ វគ្គ៣

 


ប៉ោយប៉ែត :បន្ទាប់ពីអង្គភាពសារព័ត៌មានជាច្រើន បានផ្សព្វផ្សាយ រូបភាពអាគារ មួយកន្លែង យីហោសណ្ឋាគារ និង កាស៊ីណូ KMH បច្ចុប្បន្ននេះ មានជនបរទេស មានដូចជា ថៃ ឥណ្ឌូនេស៊ី និង ចិន មួយចំនួន បាននាំក្រុមបក្ខពួករបស់ពួកគេ ចូលមករស់នៅ ក្នុងក្រុងប៉ោយប៉ែត បង្កើតបទល្មើស អនឡាញខុសច្បាប់គ្រប់ប្រភេទ យ៉ាងពេញទំហឹងក្នុងដែនសមត្ថកិច្ច លោកឧត្តមសេនីយ៍ទោសិទ្ធិឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យ។

អាគារ មួយកន្លែង យីហោ សណ្ឋាគារ និង កាស៊ីណូ KMH នៅខាងកើត វត្ត ស្រះត្រាច ឋិតក្នុងភូមិ ក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គឺមានជនបរទេស ចម្រុះជាតិសាសន៍ បាននិងកំពុង សង្ងំលាក់ខ្លួន ក្នុងអគារមួយនេះ មិនមែនជួលស្នាក់នៅធម្មតានោះទេ គឺយកទីតាំងអគារនេះ ធ្វើជាជម្រកបទល្មើសអនឡាញខុសច្បាប់ ទៅវិញ រូបភាព និងវីដេអូនេះ គឺឋិតនៅជាន់ទី១០ នៃអគារ KMH ហើយគឺជា ជម្រកបទល្មើស អនឡាញខុសច្បាប់ របស់ជនបរទេស និង មានតាមជាន់នានានៃអគារនេះទៀតផងដែរ។ 

សូមបញ្ជាក់ផងដែរថានៅមានជាច្រើនកន្លែងទៀត ដែលជនបរទេស កំពុងសង្ងំលាក់ខ្លួន ជួលអគារពីពលរដ្ឋខ្មែរស្នាក់នៅតែបែរលួចបង្កប់ជាជម្រកបទល្មើសនៅក្នុងតំបន់ក្រុងប៉ោយប៉ែត។

លោក ព្រហ្ម ពិសិដ្ឋ អធិការ ក្រុងប៉ោយប៉ែតទើបតែតែងតាំងនិងមិនទាន់បានប្រកាសជាផ្លូវការ បានប្រាប់សារព័ត៌មានយើង តាមទូរស័ព្ទថា (អត់អីទេ ចាំលោកចុះស្រាវជ្រាវមើល ) ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលកំពុងរង់ចាំមើលថា តើលោកអធិការក្រុងប៉ោយប៉ែត មានសមត្ថភាពក្នុងការចុះបង្ក្រាបទីតាំងល្បែងស៊ីសងអនឡាញរបស់បរទេសនេះបានដែរឬទេ?


អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថាលោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងចាត់វិធានការ តាមគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាល និងអនុវត្តតាមបទបញ្ជាផ្ទៃក្នុង 006 របស់អគ្គស្នងការនគរបាលជាតិ ដើម្បីរឹតបន្តឹងសុវត្ថិភាពជូនប្រជាពលរដ្ឋ។

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់លោកឧត្តមសេនីយ៍ត្រី អ៉ី ចំរើន ប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិប៉ោយប៉ែតសូមមេត្តាចុះត្រួតពិនិត្យចំពោះជនបរទេសដែលស្នាក់នៅអាគារ KMH ដោយក្តីអនុគ្រោះ និងតាមជំនាញក្នុងនាមជាមន្ត្រីនគរបាលអន្តោប្រវេសន៍។

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសូមមេត្តា ចាត់មន្ត្រីជំនាញ ចុះស្រាវជា្រវ ត្រួតពិនិត្យ និងបង្រ្កាបបទល្មើសអនឡាញខុសច្បាប់ទ្រង់ទ្រាយធំដោយក្តីអនុគ្រោះ។ 


អង្គភាពអ្នកសារព័ត៌មានស៊ីអេចអ ធីវីអនឡាញគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំ ការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណសន្តិភាព។ដោយមច្ចុរាជ






Powered by Blogger.