អនុវត្តបទបញ្ជាលោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង និងមានការសម្របសម្រួលនីតិវិធី

 


កោះកុង៖ អនុវត្តបទបញ្ជាលោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង និងមានការសម្របសម្រួលនីតិវិធី ដោយលោកជំទាវ ចាតសូ រស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកោះកុង នៅវេលាម៉ោង១៦:៥០នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ កម្លាំងការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ឯក នួន វុត្ថា មេបញ្ជាការរង ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានចុះអនុវត្តវិធានញុះញង់ករណីជួញដូររក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមុខសណ្ឋាគារហេរ៉ូ ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ យី យ៉ូស៊ុង (YE YOUXIONG) ភេទប្រុសអាយុ ៥៣ឆ្នាំជនជាតិចិន មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នស្នាក់បន្ទប់ជួលស្ថិតនៅភូមិខាងលើ។

វត្ថុតាងចាប់យករួមមានថ្នាំញៀនប្រភេទកេតាមីន (K) ចំនួន១០ កញ្ចប់ធំ=៤៦,៤៨ក្រាម ,ម៉ូតូម៉ាកឃ្លីក០១គ្រឿង ,ទូរស័ព្ទដៃ០១គ្រឿង ,អត្តសញ្ញាណប័ណ្ណសញ្ជាតិចិន ០១សន្លឹក ,កាតចាក់វ៉ាក់សាំងកូវីត០១សន្លឹក ,កាបូបដៃ០១។ 

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងខាងលើកម្លាំងជំនាញបានអនុវត្តតាមនីតិវិធី៕




Powered by Blogger.