លោក យ៉ង់ តាំងកួយ ចុះទៅទទួលយកព្រះកេសទេវរូប រចនាបថបាក់ខែងក្នុងសម័យអង្គរដើម្បីយកទៅរក្សាទុកនៅសារមន្ទីរខេត្តបន្ទាយមានជ័យ

 


(បន្ទាយមានជ័យ) ព្រះកេសទេវរូប រចនាបថបាក់ខែងក្នុងសម័យអង្គរ អ្នកស្រុកស្ដារអូរប្រទះឃើញថ្ងៃទី២១ មេសា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិគោកព្នៅ ឃុំបន្ទាយនាង ស្រុកមង្គលបូរីត្រូវបានលោក យ៉ង តាំងកួយ ប្រធានមន្ទីវប្បធម៌និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ និងក្រុមការងាររួមជាមួយមន្ត្រីមានសមត្ថកិច្ច ចុះទៅទទួលយកពីបងប្អូនប្រជាពលរដ្ឋ ដើម្បីយកទៅរក្សាទុកនៅសារមន្ទីរខេត្តបន្ទាយមានជ័យ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។

តាមការរៀបរាប់របស់អ្នកស្រុកបានអោយដឹងថា៖ កាលពីថ្ងៃទី២១ អាជ្ញាធរឃុំបន្ទាយនាង បានស្តារអូរដើម្បី
ទុកទឹកអោយប្រជាពលរដ្ឋ ប្រើប្រាស់ក៏ស្រាប់តែបានប្រទះឃើញ រូបសំណាក់ព្រះកេសទេវរូប១អង្គ ដែលជាប្រភេទថ្មភក់មានទម្ងន់៥,៧ គីឡូ ក្រាមដែលជាវត្ថុបុរាណ បន្សល់មករាប់រយឬពាន់ឆ្នាំមកនៅពេលដែលពួកគាត់យកមកលាងសម្អាត ស្រាប់តែ ព្រៈភ័ក្រ ទេវរូបនោះ ហាក់បញ្ចេញនូវស្នាមញញឹម នឹងមានអភូតហេតុបានកើតឡើងដូចជាមេឃងងឹតនិងមានខ្យល់បោកបក់មកយ៉ាងខ្លាំងហើយពេលនោះក៏មានភ្លៀងរលឹមផងដែរ។

ធ្វើឲ្យអ្នកស្រុកមានជំនឿថាព្រះកេសទេវរូបនេះពិតជាមានរិទ្ធីបារមីពូកែសាកសិទ្ធហើយប្រជាពលរដ្ឋ ក៏នាំគ្នាមកអុជធូបអុជទាន សុំសេចក្តីសុខសេចក្តីចំរើន ខ្លះយកម្ស៉ៅលើព្រះភ័ក្រ្តប្រកេសទេវរូបដើម្បីសុំលេខឆ្នោតសុំលេខឆ្នោត ពេលនោះក៏មានប្រជាពលរដ្ឋប្រទះឃើញលេខនៅលើព្រះភ័ក្រ្តទេវរូបហើយយកទៅចាក់ក៏បានចាក់ត្រូវជាបន្តបន្ទាប់។ដោយជឿជាក់ថាទេវរូបមានបារមី និងមិនចង់ឲ្យជនខិលខូចបន្លំលួចយកទៅលក់អ្នកស្រុកក៏សម្រេចចិត្តយកទៅដាក់នៅប៉ុស្តិ៍នគរបាលឃុំបន្ទាយនាងឲ្យជួយការពារនឹងបានរាយការណ៍ទៅមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យដើម្បីយកទៅរក្សាទុកនៅសារមន្ទីរ។

លោក យ៉ង តាំងកួយ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យបានមានប្រសាសន៍លើកឡើងថា៖ព្រះកេសទេវរូបដែលប្រជាពលរដ្ឋប្រទះឃើញនោះពិតជាវត្ថុបុរាណដ៏មានតម្លៃដែលមាន រចនាបថបាក់ខែងក្នុងសម័យអង្គរដែលអាចនឹងកសាងឡើងក្នុងសតវត្សទី១០ ហើយ លោកក៏សូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលស្រឡាញ់វប្បធម៌ និងចង់ថែរក្សាតំណែលពីដូនតាហើយបានរាយការណ៍មកកាន់មន្ទីរវប្បធម៌និងសិល្បៈដើម្បីយកទៅរក្សាទុកនៅសារមន្ទីរកុំឱ្យបាត់បង់និងទុកឲ្យក្មេងៗជំនាន់ក្រោយពិសេសភ្ញៀវជាតិនិងអន្តរជាតិបានបានឃើញ។

លោក ប្រធានមន្ទីរបានបញ្ជាក់ថា៖ បច្ចុប្បន្ននេះសារមន្ទីរខេត្តបន្ទាយមានជ័យយើងបានទទួលរូបសំណាក់និងវត្ថុបុរាណផ្សេងៗមានចំនួនជាង ២៤០០ដុំរូប ដែលបានមកពីគយប៉ូលីសកងរាជអាវុធហត្ថ និងបងប្អូនប្រជាពលរដ្ឋ បានយកមកប្រគល់ជូន។លោក ក៏សូមជូនពរដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិគោកព្នៅ នាឱកាសឆ្នាំថ្មីនេះសូមឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនត្រជាក់ត្រជុំជាផុតពីជំងឺឈឺថ្កាត់ផ្សេងៗ។

លោក យ៉ង់ តាំងកួយ ក៏សូមអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្តបន្ទាយមានជ័យបើបានប្រទះឃើញវត្ថុបុរាណសូមរាយការណ៍មកមន្ទីរវប្បធម៌និងសិលវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យដើម្បីយកមករក្សាទុកនៅសារមន្ទីរខេត្តដើម្បីទុកជាគេមរតកសម្រាប់ក្មេងក្មេងជំនាន់ក្រោយពិសេសភ្ញៀវជាតិទាំងអន្តរជាតិបានទស្សនាពីស្នាដៃរបស់បុព្វបុរសយើង៕














Powered by Blogger.