ពិធីសូត្រមន្តសុំសិរីសួស្តី និងសំណេះសំណាលជាមួយមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកស្ម័គ្រចិត្តនៃសាលាខេត្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ



(បន្ទាយមានជ័យ) រដ្ឋបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ រួមជាមួយលោក លោកស្រីអភិបាលរងខេត្ត និងមន្ត្រីរាជការ នៃរដ្ឋបាខេត្ត បាននិមនព្រះសង្ឃ រៀបចំពិធីពិធីសូត្រមន្តសុំសិរីសួស្តី និងសំណេះសំណាលជាមួយមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកស្ម័គ្រចិត្តនៃសាលាខេត្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស២០២៤ ពិធីនេះធ្វើនៅរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ ធ្វើនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។


នៅក្នុងពិធីសូត្រមន្តប្រោះព្រំ លើករាសី ដេីម្បីចូលរួមអបរសាទរទេវតាឆ្នាំថ្មីនោះដែរថ្នាក់ដឹកនាំខេត្ត ក៏ដូចជាមន្ត្រីរាជការក៏បានធ្វើការបួងសួងដល់វត្ថុសក្ដិសិទ្ធិ ទេវតាឆ្នាំថ្មី សូមជូយប្រោសព្រំប្រសិទ្ធពរជ័យសិរីសួស្តី ជូនដល់ប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យទាំងមូល រស់នៅប្រកបទៅដោយភាពសុខដុមរមនា ជៀសផុតអំពីគ្រោះកាចទាំងឡាយទាំងពួង។ពិសេសជួយឲ្យខេត្តបន្ទាយមានជ័យ មានការអភិវឌ្ឍទៅមុខជាលំដាប់។ 


ក្នុងពិធីសូត្រមន្តប្រោះព្រំនោះឯកឧត្តម អ៊ុំ រាត្រី សំណេះសំណាលជាមួយមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកស្ម័គ្រចិត្តនៃសាលាខេត្ត ដោយបានធ្វើការកោធសរសើ និងថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រីអភិបាលរងខេត្ត និងមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកស្ម័គ្រចិត្តនៃសាលាខេត្ត ដែលបានសហការគ្នាបំពេញតួនាទី និងភារកិច្ចក្នុងការដឹកនាំគ្រប់គ្រងឱ្យទទួលបានប្រសិទ្ធភាពក្នុងរយៈកន្លងមក។


ជាមួយគ្នានោះឯកឧត្តម អភិបាលខេត្តបានធ្វើការផ្តាំផ្ញើដល់ឯកឧត្តម លោកជំទាវ លោក លោកស្រីអភិបាលរងខេត្ត និងមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកស្ម័គ្រចិត្តនៃសាលាខេត្តត្រូវបន្តចូលរួមសហការគ្នាក្នុងការបំពេញភារកិច្ច និងរួមចំណែកក្នុងដំណើរការពង្រឹង និងអភិវឌ្ឍន៍ខេត្តទៅមុខជាលំដាប់ និងការអនុវត្តជាក់ស្ដែងនៅតួនាទីរបស់យើងគ្រប់ៗគ្នា៕






















Powered by Blogger.