រថយន្តស្នងការរងខេត្តសៀមរាបម្នាក់បុករឺម៉កកង់បីដឹកព្រះសង្ឃនិងភ្ញៀវ របួសរដូករណែលពេញផ្លូវ

 


សៀមរាប ៖ រថយន្តLexus RX330 មួយគ្រឿង ដែលគេស្គាល់ជារបស់លោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការរង ទទួលដឹកនាំការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រខេត្តសៀមរាប បើកលឿនជ្រុលបុកម៉ូតូសណ្តោងរុឺម៉ក ខ្ទាតទៅបោកផ្ទប់ដើមឈើ បណ្តាលឱ្យព្រះសង្ឃ៤អង្គរងរបួស ជនបរទេសម្នាក់ របួសធ្ងន់ និងអ្នកបើករុឺម៉ក រងរបួសស្រាល កាលពីវេលាម៉ោង៥និង៥០នាទីល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវទៅភ្នំបូក ត្រង់ចំណុចខាងកើតប្រាសាទបន្ទាយសំរ៉ែ ២០០ម៉ែត្រ ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។




តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ម៉ូតូសណ្តោងរុឺម៉ក បើកបរដោយបុរសម្នាក់ ដឹកព្រះសង្ឃ៤អង្គ និងជនបរទេសម្នាក់ ធ្វើដំណើរទេសចរណ៍ ស្រាប់តែរថយន្តបង្ក ម៉ាកLexus RX330 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AG-0486 បើកបរដោយបើកបរដោយឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ភេទប្រុស អាយុ៥៣ឆ្នាំ តួនាទីជាស្នងការរង ទទួលដឹកនាំការិយាល័យ នគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ ខេត្តសៀមរាប លឿនជ្រុលទៅបុក ខ្ទាតទៅផ្ទប់នឹងដើមឈើ បណ្តាលឱ្យរងរបួស ព្រះសង្ឃ៣អង្គ និងជនបរទេស១នាក់ រងរបួសធ្ងន់ ចំណែកព្រះសង្ឃ១នាក់ និងអ្នកបើករុឺម៉កម្នាក់ទៀត រងរបួសស្រាល ។

បើតាមប្រភពពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងបន្តថា រថយន្តមួយគ្រឿងម៉ាក LUXES RX330 បើកបរមានទិសដៅពីកើតទៅលិច ក៏បុកម៉ូតូរ៉ឺម៉កកង់បីមួយគ្រឿងមានដឹកព្រះសង្ឃនិងភ្ញៀវទេសចរ ធ្វើដំណើរក្នុងទិសដៅស្របទិសគ្នា

ក្រោយកើតហេតុ ព្រះសង្ឃរងគ្រោះ និងជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកមធ្យោបាយ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការខេត្ត រង់ចាំដោះស្រាយគ្នាពេលក្រោយ ៕





Powered by Blogger.