រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដកហូតមុខតំណែង ឋានន្តរស័ក្តិ មន្ត្រីនគរបាលចំនួន ៥៩រូប នៅតាមបណ្តាស្នងការដ្ឋាននគរបាលរាជធានី ខេត្តមួយចំនួន
ភ្នំពេញៈ ដកហូតមុខតំណែង ឋានន្តរស័ក្តិ មន្ត្រីនគរបាលចំនួន ៥៩រូប នៅតាមបណ្តាស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមូលហេតុល្មើសវិន័យកងកម្លាំងនគរបាលជាតិ។ មន្ត្រីនគរបាលទាំង ៥៩រូប មានដូចជានៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ខេត្តស្ទឹងត្រែង ខេត្តរតនគីរី ខេត្តកណ្តាល ខេត្តក្រចេះ ខេត្តព្រះវិហារ ខេត្តត្បូងឃ្មុំ ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង ខេត្តកំពង់ធំ ខេត្តកំពត ខេត្តសៀមរាប ខេត្តព្រះសីហនុ រាជធានីភ្នំពេញ ។ នេះបើយោងតាមប្រកាសស្តីពីការបណ្តេញចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ចុះហត្ថលេខាដោយឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
Post a Comment