សមត្ថកិច្ចថៃ ចុះប្រតិបត្តិការ រកឃើញស្រាបៀ កម្ពុជា១.៦០៨កំប៉ុង ចាប់ស៊ើបអង្កេត ខណៈស្រាបៀគេចពន្ធថៃវិញលក់ពេញក្រុងប៉ោយប៉ែត តែមន្ត្រីជំនាញយល់យ៉ាងណា?

 សេចក្ដីរាយការណ៍ពីខេត្តស្រះកែវប្រទេសថៃ ទាហានព្រំដែនខេត្តស្រះកែវ ចុះពិនិត្យទប់ស្កាត់ ទំនិញគេចពន្ធនៅថ្ងៃទី ៧ខែកុម្ភៈ ឆ្នាំ ២០២៤ រកឃើញស្រាបៀ កម្ពុជា១.៦០៨កំប៉ុងដែលជាទំនិញខុសច្បាប់។

សេចក្ដីរាយការណ៍នេះបានបញ្ជាក់ថា នៅក្នុងប្រត្តិបត្តិការនោះមាននាយកដ្ឋាននគរបាល ក្រុមការងារពិសេសទី ១២ កងវរសេនាតូចវិស្វករទី ១២ រួមជាមួយនឹងគយអន្តោប្រវេសន៍ខេត្តស្រះកែវ និងគយអារញ្ញប្រាថេត បានចុះត្រួតពិនិត្យទំនិញ មនុស្សនិងយានជំនិះ នៅចំណុចលក់ដូរសេរី ភូមិណងព្រឺ ឃុំផាន់សឿក ស្រុកអារញ្ញ ខេត្តស្រះកែវ រកឃើញមុខសញ្ញាសង្ស័យ ខណៈពេលដែលរុញរទេះចូលទៅក្នុងតំបន់សង្គ្រោះ កំលាំងជំនាញបានហៅអ្នកអូសរទេះទៅសាកសួរ អ្នកអូសរទេះគាត់បានបោះបង់រទេះរត់ត្រឡប់មកស្រុកខ្មែរវិញ។ 

បន្ទាប់មកមន្ត្រីជំនាញបានចុះត្រួតពិនិត្យរទេះ រកឃើញកំប៉ុងស្រាបៀដែលមានឈ្មោះថា CAMBODIA និង ANCHOR ចំនួន៧០កេះ និងបញ្ជូនវត្ថុតាងទៅឱ្យ គយ អារញ្ញ ដើម្បីចាត់ការតាមច្បាប់។

សេចដ្ដីរាយការណ៍បញ្ជាក់បន្តថា គ្រឿងកំប៉ុងដូចជាស្រាបៀ ប្រហុក សាច់ក្រក ក្រូចឆ្មារួមទាំងទំនិញរបស់កម្ពុជាមួយចំនួនទៀតដែលកម្មករនិងអាជីវករខ្មែរយើងនាំចូលទៅលក់នៅប្រទេសថៃគឺក្រុមសមត្ថកិច្ចថៃហាមដាច់ខាតមិនឲ្យនាំចូលនោះឡើយ បើសិនជាសមត្ថកិច្ចថៃចាប់បាននិងត្រូវផ្ដន្ទាទោសតាមច្បាប់ស្រុកគេ។

 ដោយឡែកទំនិញអត់ពន្ធដែលឈ្មួញកណ្ដាលនាំចូលពីប្រទេសថៃចូលតាមច្រករបៀងជាច្រើនកំពុងវាយលុកនៅតាមបណ្តាលខេត្តមួយចំនួនដែលមានព្រហ្មប្រទល់ជាប់និងប្រទេសថៃ តាមទីផ្សារតាមបន្ទាត់ព្រំដែន ដូចជាស្រាបៀសឹង្ហថៃ ស្រាបៀដំរីសា្របៀលីអូ និងទំនិញផ្សេងទៀត តែមន្ត្រីកម្ពុជាតាមបន្ទាត់ព្រំដែនហាក់ដូចជាមិនសូវទប់ស្កាត់នេះគឺជាចម្ងល់ដែលមិនអាចបកស្រាយបាន តើមកពីហេតុអ្វី?

អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ជាពិសេសមន្ត្រីជំនាញនិងស្ថាប័នពាក់ព័ន្ធ សូមមេត្តាចុះអធិការកិច្ច ដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបរក្សាព័ត៌មាន។

សូមចុច ដើម្បីតាមដានព័ត៌មានពិត រហ័ស សូមអរគុណ https://t.me/chrtvonline





Powered by Blogger.