ប្រជុំផ្សព្វផ្សាយបទបញ្ជាលោក នាយឧត្តមសេនីយ៍ សៅ សុខា និងបំពាក់ឋានន្តរសក្តិ និងការតែងតាំងផ្លាស់ប្តូរ ផ្ទេរភារកិច្ច ជូននាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ.



(បន្ទាយមានជ័យ) លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បបានអញ្ជេីញជាអធិបតីភាពក្នុងពិធីបំពាក់ឋានន្តរសក្តិ និងតែងតាំងផ្លាស់ប្តូរ ផ្ទេរភារកិច្ច ជូននាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត និងផ្សព្វផ្សាយបទបញ្ជាលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ពិធីនេះធ្វើនៅសាលប្រជុំធំ អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។ 


នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក៏បានថ្លែងនូវការកោតសរសើរ និងអរគុណចំពោះមេបញ្ជាការរង ប្រធានស្ថាប័ន អង្គភាពមូលដ្ឋាន ក្នុងកងរាជអាវុធហត្ថទាំងអស់ ដែលបានចូលរួមគោរពបទបញ្ជា និងអនុវត្តរាល់ការណែនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រកបដោយឆន្ទៈ និងមានទំនួលខុសត្រូវខ្ពស់ក្នុងការអនុវត្តតួនាទី ភារកិច្ចស្នូលរបស់ខ្លួន។ 


ជាមួយគ្នានោះលោកមេបញ្ជាការ ក៏បានលេីកឡេីងថា ការអនុវត្តតួនាទី និងភារកិច្ច កងរាជអាវុធហត្ថឆ្នាំ២០២៣កន្លងមក កម្លាំងអាវុធហត្ថយើងបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ ស្រាវជ្រាវបង្ក្រាបបទល្មើស និងការអនុវត្តច្បាប់ បទបញ្ជា បានល្អប្រសើរ។ ព្រមលោកមេបញ្ជាការបានផ្តាំផ្ញើដល់ប្រធានស្ថាប័នទាំងអស់ត្រូវបន្តក្នុងការការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ ស្រាវជ្រាវបង្ក្រាបបទល្មើស និងជួយសង្គ្រោះប្រជាជនក្នុងគ្រោះថ្នាក់ផ្សេងៗបន្តទៀត។ 


សូមបញ្ជាក់ថា នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលត្រូវដំឡេីងឋាន្តរសក្តិមានចំនួន៤១នាក់, តែងតាំង ផ្លាស់ប្តូរមុខដំណែងមានចំនួន៣៥នាក់ ក្នុងនោះតែងតាំងមេបញ្ជាការមូលដ្ឋានក្រុង-ស្រុកចំនួន២រូប÷ ១-លោកអនុសេនីយ៍ឯក សុខ ឡេង មេបញ្ជាការរងមូលដ្ឋានក្រុងសិរីសោភ័ណ ត្រូវបានតែងតាំងជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ជំនួសលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ ត្រូវបានផ្លាស់ប្តូរទៅជាប្រធានមន្ទីរភស្តុភារ,២-លោកអនុសេនីយ៍ឯក ហ៊ូ សារី មេបញ្ជាការរងមូលដ្ឋានក្រុងប៉ោយប៉ែត ជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅ ជំនួសលោកវរសេនីយ៍ត្រី ជា ពិសី ត្រូវបានផ្លាស់ប្តូរទៅជាប្រធានមន្ទីរសម្ភារបច្ចេកទេស និងផ្ទេរភារកិច្ចយោធិន នៃកងរាជអាវុធហត្ថចំនួនចំនួន១៨រូបបន្ថែមទៀតផងដែរ៕
















Powered by Blogger.