បើចង់និយាយរឿងច្បាប់ គួរតែអានច្បាប់អោយបានច្រើនជាមុន ចាំមកលេងជាមួយ អង្គភាព អ្នកសារព័ត៌មានយើង



ក្នុងនាមជាអ្នកដឹកនាំមួយរូបនៅក្រសួងព័ត៌មាន គួរតែប្រកាន់នៅជំហរកណ្ដាលមិនអាចលំអៀងទៅខាងណាបានទេ បើយើងចង់ឱ្យគេគោរពយើងលុះត្រាតែយើងចេះគោរពខ្លួនឯងជាមុនសិន ក្នុងនាមជាមន្ត្រីនៃក្រសួងព័ត៌មានគួរតែយកប្រព័ន្ធច្បាប់នៃក្រសួងព័ត៌មានយកមកប្រើកុំអាងអីយកមនោសញ្ចេតនាជាធំធ្វើឲ្យបាត់បង់ក្រមសីលធម៌ វិជ្ជាជីវៈក្នុងនាមជាអ្នកសារព័ត៌មាន។


ភាពមិនប្រក្រតីនៃមន្ត្រីក្រសួងព័ត៌មានមួយចំនួនតូច កំពុងតែជំរុញឲ្យវិស័យសារព័ត៌មានធ្លាក់ចុះ ក៏ព្រោះតែទំហំនៃមនោសញ្ចេតនាធំពេកភ្លេចខ្លួនភ្លេចតួនាទីក្នុងនាមជាមន្ត្រី។


 បើយោងតាមរឿងហេតុដែលបានកើតឡើងនៅឆ្នាំ 2022 អង្គភាពអ្នកសារព័ត៌មានយើងចំនួន 5 អង្គភាពរងបណ្ដឹងរបស់លោក សុខ សុវណ្ណ ដែលជាចាងហ្វាងគេហទំព័រយូម៉ាវីអនឡាញ បានប្ដឹងអង្គភាពយើងទៅសាលាដំបូងរាជធានីភ្នំពេញ ទាក់ទិនទៅនឹងបទបរិហារកេរ្តិ៍ជាសាធារណៈ ដោយឡែកការផ្សព្វផ្សាយព័ត៌មានរបស់គេហទំព័រយើងទាំង 5 អង្គភាព គឺជារឿងពិតប្រាកដរហូតមានការប្រកាសជាសាធារណៈពីមន្ទីរសុខាភិបាលខេត្តកណ្ដាលទាក់ទិនទៅនឹងរឿងបើកមន្ទីរពហុព្យាបាលខុសច្បាប់ ដោយឡែកអង្គភាពអ្នកសារព័ត៌មានយើងមានវត្ថុតាង និងបទសម្ភាសន៍ជាមួយមន្ត្រីដែលមានការពាក់ព័ន្ធនិងស្ថាប័នផ្សេងៗត្រឹមត្រូវ ហ្នឹងធ្វើការស្នើសុំទៅក្រសួងព័ត៌មានដើម្បីសុំមេធាវីការពារក្តី ។

តែអ្វីដែលយើងគួរតែកត់សម្គាល់ ក្រសួងព័ត៌មានមិនបាន ផ្ដល់មេធាវីតាមការស្នើសុំរបស់អង្គភាពគេហទំព័រយើងឡើយ។

អ្វីដែលយើងកំពុងតែនិយាយយោងតាមឯកសារថ្មីៗ បន្ទាប់ពីមានចាងហ្វាង ម្នាក់ត្រូវបានចាប់ខ្លួនពីបទលួចឯកសារនិងកំហែងយក នៅថ្ងៃទី 4 ខែធ្នូ ឆ្នាំ 2023 នេះ យើងគ្រាន់តែបានឃើញក្រសួងព័ត៌មានលោកដៃឈឺឆ្អាលនិងដាក់មេធាវីជាបន្ទាន់ក្នុងការការពារក្តី ជូនលោកចាងហ្វាង នួន មេសា យោងលើការស្នើសុំរបស់ប្រពន្ធលោក នួន មេសាចាងហ្វាងCNM ទៅវិញ នៅក្នុងចំណុចនេះអង្គភាពអ្នកសារព័ត៌មានយើងបានសង្កេតឃើញថា ក្រសួងព័ត៌មានកំពុងប្រើមនោសញ្ចេតនាច្រើនជាងការអនុវត្តច្បាប់ដែលបានចែងនៅក្នុងក្រសួងព័ត៌មានហើយ។

ហើយអង្គភាពយើងក៏សូមក្តីអនុគ្រោះពីឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នីតិកាលទី 7 ឆ្នាំ 2023 ផងដែរ ដោយសាររឿងនេះគឺជារឿងនៅក្នុងឆ្នាំ 2022 ហើយបើកាលណោះបើឯកឧត្តមបានឡើង កាន់តំណែងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន ពេលនោះ ពិតជាមិនមានភាពអយុត្តិធម៌ដល់អង្គភាពសារព័ត៌មានយើងទាំង 5 អង្គភាពនោះឡើយ តែទោះបីយ៉ាងណាក្តីអង្គភាពអ្នកសារព័ត៌មានយើងពិតជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ហ្នឹងសូមឯកឧត្តមទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់សម្រាប់យើងខ្ញុំដែលជាក្រុមការងារស្ថិតនៅក្នុងការគ្រប់គ្រងរបស់ឯកឧត្តម សូមអរគុណ។

ក្រុមការងារអង្គភាពសារព័ត៌មានយើងសង្ឃឹមថា យុទ្ធសាស្ត្រក្នុងការសុំទម្លាក់ព័ត៌មានគួរតែបញ្ឈប់ទៅ ដើម្បីលើកស្ទួយវិស័យព័ត៌មានឱ្យរីកចម្រើនគួរតែប្រកាន់ភ្ជាប់នូវយុទ្ធសាស្ត្រផ្សព្វផ្សាយព័ត៌មានរិះគន់ក្នុងន័យស្ថាបនាផ្សព្វផ្សាយព័ត៌មានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ សារព័ត៌មានគ្រាន់តែជាប្រៀបនាំសារដ៏សំខាន់តែប៉ុណ្ណោះ មិនមែនជាតុលាការកាត់ក្តីយកចាញ់ឈ្នះនោះទេ។

អ្វីដែលអង្គភាពអ្នកសារព័ត៌មានយើងអាចធ្វើបានគឺផ្សព្វផ្សាយព័ត៌មានពិតជូនដំណឹងដល់ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ដើម្បីធ្វើការកែតម្រូវ ដើម្បីយកព័ត៌មានទាន់ហេតុការណ៍ដើម្បីជួយប្រជាពលរដ្ឋ តាមវិជ្ជាជីវៈក្រមសីលធម៌សុជីវធម៌របស់ខ្លួនអរគុណសន្តិភាព។

Powered by Blogger.