អាណោចអាធ័មណាស់ ! សិស្សសាលាប្រុសស្រី សង្គ្រោះ និងម្នាក់ទៀតកំពុងតែបាត់ខ្លួនបន្តស្វែងរក

 


ខេត្តបាត់ដំបង : តាមព័ត៌មានបឋម : អាណោចអាធ័មណាស់ ! សិស្សសាលាប្រុសស្រី ៦នាក់ រៀននៅវិទ្យាល័យស្ដៅសន្តិភាព បាន នាំគ្នាមកលេងទឹកស្ទឹងនៅចំណុចខាងក្រោមពហុបំណង ហៅ សេកសក ខេត្តបាត់ដំបង ត្រូវបានលង់ទឹកស្លាប់.ចំនួន ០៣ នាក់ ពីរនាក់ទៀតកំពុងតែបានសង្គ្រោះ និងម្នាក់ទៀតកំពុងតែបាត់ខ្លួនបន្តស្វែងរក ។


ហេតុការណ៍ដ៏រន្ធត់នេះ កើតនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១១ថ្ងៃត្រង់ ស្ថិតនៅភូមិអូរត្រែង ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។


បច្ចុប្បន្នក្រុមគ្រួសារ និងសាច់ញាតិ សមត្ថកិច្ច អាជ្ញាធរ កំពុងជួយសង្គ្រោះ ចំពោះព័ត៌មាន លម្អិត នឹងបន្តផ្សព្វផ្សាយនៅពេលក្រោយ ៕


កងរាជអាវុធហត្ថស្រុករតនមណ្ឌល

សូមគោរពរាយការណ៍ជូនមេ÷

@ម៉ោង៦:០០នាទី ថ្ងៃទី១៦.១២.២០២៣

l. សភាពការណ៍សន្តិសុខសង្គម៖. 

- ម៉ោង ១០:៣០ នាទីករណីលង់ទឹក នៅចំណុចឈើទាល់ភ្លួស ភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង

សិស្សសាលាវិទ្យាល័យត្រែង ចំនួន៦នាក់សង្គ្រោះបាន០២នាក់ រកឃើញសព០៣នាក់ បាត់ខ្លួន០១នាក់

១.ឈ្មោះ ភាព ចំរើន ភេទស្រី អាយុ១៣ឆ្នាំ ទីលំនៅភូមិស្វាយសរ ឃុំត្រែង ស្រុករតនមណ្ឌល មុខរបរសិស្ស (រស់)

២. ឈ្មោះ រ៉ា ចាន់រី ភេទស្រីអាយុ១៣ឆ្នាំ (រស់នៅភូមិ ឃុំជាមួយគ្នា)(រស់)

៣. ឈ្មោះ សេង អុីនជឺលី ភេទស្រីអាយុ១២ឆ្នាំ (ស្លាប់)

៤. ឈ្មោះ សេង ជូលីណា ភេទស្រី អាយុ១៤ឆ្នាំ(បាត់ខ្លួន)

៥. ឈ្មោះ អូ ហាន់ណានូរី ភេទស្រី ១៤ឆ្នាំ (ស្លាប់)

៦. ឈ្មោះ ភាព ចិន្ដា ភេទ ប្រុស អាយុ១៤ឆ្នាំ(ស្លាប់)

- រស់នៅភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មុខរបរសិស្ស 

- មូលហែតុ ចុះហែលទឹកលេង

||. សាន្ថភាពគ្រោះមហន្តរាយ÷

(ពុំមានអ្វីគួរឲ្យគត់សម្គាល់÷

|||. សកម្មភាពការងារអង្គភាព

-ត្រៀមកម្លាំងអន្តរាគមន៍បង្កា សង្រ្គោះនិង បង្ក្រាប

គោរពជូនមេជ្រាប

១៦.១២.២០២៣

    មេបញ្ជារការ

វ.ត្រី នឹម ពិសិដ្ឋ









Powered by Blogger.