អ្នកសារព័ត៌ជាច្រើនរិះគន់លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បក្ខពួកនិយម

 


បន្ទាយមានជ័យ៖ ឆ្លងកាត់បទពិសោធនៃភាពរីកចម្រើនលើវិថីសារព័ត៌មាននាទឹកដីខេត្តបន្ទាយមានជ័យអាចចាត់ទុក លេខរៀងទី៣ ដែលក្នុងនោះរាជធានីភ្នំពេញលេខ១ សៀមរាបលេខ២ និងបន្ទាយមានជ័យលេខ៣ ។ អ្វីដែលគួរអោយកត់សំគាល់ បណ្តាមន្ទីរទូទាំងរាជធានីខេត្តក្រុង អ្នកសារព័ត៌មានយើងសង្កេតឃើញថាមានបណ្តាមេដឹកនាំមន្ទីរជាច្រើនធ្វើការដោយយកចិត្តទុកបំផុតជាមួយអ្នកសារព័ត៌មានក្នុងតំបន់របស់ខ្លួន ដោយឡែកមានតែមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ ដែលដឹកនាំដោយ លោក សេក សុខុម ដែលជាប្រធានមន្ទីរ បង្កើតបក្ខពួកនិយម មិនដែលគិតគូ រៀបចំអោយមានកម្មវិធីសិក្ខាសាលា ដើម្បីផ្តល់ចំណេះដឹងដល់អ្នកសារព័ត៌ក្នុងខេត្តទេ ។ 


អ្នកសារព័ត៌នៅខេត្តបន្ទាយមានជ័យអាចចាត់ទុកថា ពួកលោកខំស្វះស្វែងរកចំណេះដឹងបន្ថែម មានតែខិខំទៅចុះឈ្មោះតាមបណ្តាខេត្តផ្សេងៗ ជាពិសេស រាជធានីភ្នំពេញ និងសៀមរាប ។ លោក សេក សុខុម ដែលក្នុងនាមជាប្រធានមន្ទីរ មិនបង្កើតកម្មវិធីអ្វីមួយអោយមានសាមគ្គីភាពរវាងអ្នកសារព័ត៌មានក្នុងខេត្តឡើយ មានកម្មវិធីថ្នាក់ដឹកនាំធំៗ ចុះមកខេត្តបន្ទាយមានជ័យ លោក សេខ សុខុម ដាក់រៀបចំតែបក្ខពួកលោកប៉ុន្នោះ លោក សេក សុខុម ក្នុងនាមប្រធានមន្ទីរព័ត៌មាន ដែលជាសេនាធិការរបស់ក្រសួងព័ត៌មាន មិនសូវបានផ្តល់ភាពកក់ក្តៅដល់អ្នកសារព័ត៌មាននៅខេត្តបន្ទាយមានជ័យឡើយ ។ 

ជាចុងក្រោយអ្នកសារព័ត៌យើងខ្ញុំស្នើរសុំទៅក្រសួងព័ត៌មាន មេត្តាផ្តល់អនុសាសន៍ជូនលោក សេក សុខុម ខ្លះផង ដើម្បីកុំអោយលោក សេក សុខុម ប្រាសចាក នូវសាមគ្គីភាព និយមបក្ខពួក ត្រូវធ្វើជាសេនាធិការក្រសួងព័ត៌មាន ទុកជាមុខមាត់ របស់ក្រសួង ។ 

សាររិះគន់ស្ថាបនានេះមិនមែនជាន់ពន្លិចនោះទេ គឺគ្រាន់តែដាសអារម្មណ៍លោកប្រធានមន្ទីរព័ត៌មានខេត្ត អោយចេះស្រលាញ់រួបរួមសាមគ្គីផ្ទៃក្នុងវិថីព័ត៌មាននៅខេត្តបន្ទាយមានជ័យអោយរីកចម្រើននិងមានគុណភាព។ 


អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន សូមអរគុណ។

Powered by Blogger.