អនុវត្តបទបញ្ជាលោក ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ


អនុវត្តបទបញ្ជាលោក ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក លីម ហ៊ន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអង្គភាពនគរបាលយុត្តិធម៌ មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ដឹកនាំដោយ លោក អនុសេនីយ៍ទោ ហួត វឿន នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយបានឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣នាក់ នៅចំណុចមុខរោងចក្រស្ថិតក្នុងភូមិសូចាន់ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។

 កម្លាំងអាវុធហត្ថបានចាប់យកវត្ថុតាងម្សៅក្រាមពណ៌សថ្លាចំនួន០៣កញ្ចប់ មានទម្ងន់ ៣,០៣ក្រាម (ថ្លឹងទាំងសំបក់ថង់), ទូរស័ព្ទចំនួន០១គ្រឿង ក្រោយពីស្ដាប់ចម្លើយរួចរបស់សង្ស័យបានឆ្លើយសារភាពថាថ្នាំញៀនដែលសមត្ថកិច្ចដករហូតខ្លួនបានទិញពីអ្នករស់នៅម្ដុំក្បែរវត្តតុំ។

បច្ចុប្បន្ន៖ ជនសង្ស័យនិងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកំពុងបន្តតាមនីតិវិធី។


ដើម្បីទទួលព័ត៌មានសំខាន់ៗ  💯👍 សូមចុច Join channel Telegram . https://t.me/chrtvonline 

ដើម្បីចូលរួម ផ្សព្វផ្សាយព័ត៌មាន នៃបណ្តុំអង្គភាព ទូទាំង២៥ខេត្ត/រាជធានី សូមចុច Join channel Telegram  https://t.me/+H0S010ecMsIxNjE1




Powered by Blogger.