កម្លាំងប៉ុស្តិ៍ព្រំដែនគីឡូ៩ សហការជាមួយកម្លាំងយោធា ចេញល្បាតទប់ស្កាត់បទល្មើសគ្រប់ប្រភេទតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រស្រុកសំពៅលូន

 បាត់ដំបង៖ នៅវេលាម៉ោង០៨ៈ០០នាទី ថ្ងៃសុក្រ ៥កើត ខែកក្តិក ឆ្នាំថោះ បញ្ចស័ក ព.ស​.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា  ឆ្នាំ២០២៣ ដោយអនុវត្តតាមបទបញ្ជា និងការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន​ ស្នងការនគរបាលខេត្តបាត់ដំបងជាប់ជាប្រចាំ ស្តីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងសកម្មភាពត្រួតពិនិត្យពលរដ្ឋឆ្លងដែន​ និងមេខ្យល់នាំពលករ​ចេញ-ចូលខុសច្បាប់តាមព្រំដែនកម្ពុជា-ថៃ​ ក៏ដូចជាយោបល់របស់លោកវរសេនីយ៍ឯក ហាត-ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក  ព្រមទាំងលោកវរសេនីយឯក ហ៊ុន-ខែត ស្នងការរងទទួលជំនួយការដឹកនាំវរសេនាតូចលេខ៨១៧ លោកវរសេនីយ៍ឯក ម៉ង់-ស៊ី មេមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧។

កម្លាំងប៉ុស្តិ៍ព្រំដែនគីឡូ៩ ចំនួន៥នាក់ អាវុធAK=២ដើម ដឹកនាំដោយលោកអនុសេនីយ៍ទោ រុំ-សារូន នាយរងប៉ុស្តិ៍ សហការជាមួយកម្លាំងយោធាផ្នែកសឹករងស្រុកសំពៅលូនចំនួន៤នាក់ អាវុធAK=២ដើម ដឹកនាំដោយលោកអនុសេនីយ៍ត្រី ភី-ទូច មេបញ្ជាការកងអនុសេនាតូច រួមនិងកម្លាំងយោធាវរសេនាតូច៥៣៣ ចំនួន៤នាក់ អាវុធK54=១ដើម AK=២ដើម ។

ដឹកនាំដោយលោកអនុសេនីយ៍ទោ ម៉ី-រិន មេបញ្ជាការកងអនុសេនាតូច បានចេញល្បាតតាមបន្ទាត់ព្រំដែនចាប់ពីចំណុចភូមិសាស្ត្រ ភូមិគីឡូ៩ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដល់ចំណុចភូមិសាស្ត្រ ភូមិស្រឡៅជ្រុំ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ជាលទ្ធផល÷ តាមព្រំដែនមានសភាពស្ងប់ស្ងាត់ធម្មតា។ កម្លាំងល្បាតត្រឡប់ចូលគោលដៅវិញម៉ោង១០ៈ០០នាទី៕






Powered by Blogger.