ឯកឧត្តម ខាន់ ខុន អញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គពានរង្វាន់សន្តិភាព រដូវកាលទី៣ របស់ក្រុមជំនុំបេសកកម្មដំណឹងល្អ

 


ឯកឧត្តម ខាន់ ខុន អញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គពានរង្វាន់សន្តិភាព រដូវកាលទី៣ របស់ក្រុមជំនុំបេសកកម្មដំណឹងល្អ 

(បន្ទាយមានជ័យ) ការលេងកីឡាគឺដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព និងជៀសផុតពីរឿងអបាយមុខផ្សេងៗនេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម ខាន់ ខុន អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាស្ថាបនិកក្រុងជំនុំបេសកកម្មដំណឹងល្អ ក្នុងពិធីបើកវគ្គពានរង្វាន់សន្តិភាព រដូវកាលទី៣ ដោយមានការចូលរួមពីលោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ លោក ហុង ពិសិទ្ធ តំណាងឲ្យប្រធានសហព័ន្ធសហភាពយុវជនកម្ពុជាខេត្តបន្ទាយមានជ័យ ពិធីប្រកួតនេះធ្វើនៅតារាងបាល់ទាត់ក្លឹប Eco Sport ស្ថិតនៅក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក អៀង ប្រុស គ្រូគង្វាលនៅក្រុមជំនុំបេសកកម្មដំណឹងល្អ និងជាប្រធានគណៈកម្មការរៀបចំការប្រកួតពានរង្វាន់សន្តិភាព ខេត្តបន្ទាយមានជ័យ បានឡើងមានមតិស្វាគមន៍ឲ្យដឹងថា៖ព្រឹត្តិការណ៍នៃការប្រកួតបាល់ទាត់នេះគឺជាឆ្នាំទី៣ ហើយដែលលោកបានរៀបចំការប្រកួតពានរង្វាន់បាល់ទាត់សន្តិភាពខេត្តបន្ទាយមានជ័យ។ ជាពិសេសក្នុងគោលបំណង៖ ពោល(សម្រាប់អរគុណសន្តិភាព ដោយប្រើពាក្យ១ឃ្លា កីឡារស់ក្រោមម្លប់សន្តិភាព)ដោយសារសន្តិភាពទើបយើងអាចលេងកីឡានិងព្រោះរៀនដោយគ្មានការភ័យខ្លាច។

លោក បានបញ្ជាក់ថា៖ សម្រាប់ការប្រកួតពានរង្វាន់សន្តិភាពរដូវកាលទី៣ នេះទទួលការចូលរួមពីក្រុមចំនួន៣ អ៊ុយគឺមហាជនស្រីអ៊ុយ១៦ និងអុ៊យ១៣ ដែលមកពីបណ្ដាស្រុក ក្រុង មួយចំនួនក្នុងខេត្តបន្ទាយមានជ័យ។

ថ្លែនៅក្នុងឱកាសនោះឯកឧត្តម ខាន់ ខុន បានមានប្រសាសន៍លើកឡើងថា៖ ការរៀបចំប្រកួតបាល់ទាត់ ដណ្ដើមពានរង្វាន់សន្តិភាពនាពេលនេះពិតជាមានសារៈសំខាន់ណាស់ ក្នុងការបង្កើត និងបង្កើន សុខភាព មិត្តភាព សាមគ្គីភាព សន្តិភាព តាមរយៈការជំរុញឲ្យស្រឡាញ់ការលេងកីឡាដើម្បីមានសុខភាពល្អ បង្កើតមិត្តភាព និងសាមគ្គីភាព ក្នុងចំណោមប្រជាពលរដ្ឋខ្មែរទាំងប្រុសទាំងស្រី។ ក៏ដូចជាការចូលរួមចំណែកជួយអប់រំយុវជនឲ្យពួកគេងាកមកលេង និងស្រឡាញ់កីឡា ស្រឡាញ់សុខភាព និងជៀសចេញពីការប្រើប្រាស់គ្រឿងញៀន អំពើអបាយមុខផ្សេងៗ លើកកម្ពស់ឲ្យពួកគេស្រឡាញ់ការសិក្សាគ្រួសារសង្គមជាតិ និងស្រឡាញ់សន្តិភាព។

ឯកឧត្តម បានបញ្ជាក់ថា៖ ពាននរង្វាន់សន្តិភាពនេះរៀបចំឡើងដើម្បីជួយដល់កុមារ៉ា កុមារី យុវជន យុវតី ឲ្យចាក់ឆ្ងាយពីសង្គមងងឹតផ្សេងៗ និងឲ្យពួកគាត់បែរមកស្រឡាញ់វិស័យកីឡាវិញ ដើម្បីចូលរួមក្នុងជាមួយ រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យកីឡាក្រោមម្លប់សន្តិភាព៕






















Powered by Blogger.