ដោយបានការអនុញាតិពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស

 


ភ្នំពេញ៖ ដោយបានការអនុញាតិពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅសាលប្រជុំ Video Conference បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃពុធទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានផែនការងារនគរបាលយុត្តិធម៌ និងលោកឧត្តមសេនីយ៍ឯក អន សុខុន ទទួលការងារព្រហ្មទណ្ឌ បានអញ្ជើញគណ:អធិបតី ដឹកនាំកិច្ចប្រជុំផែនការងារនគរបាលយុត្តិធម៌ ស្តីពីការឆ្លងសេចក្តីព្រាង នីតិវិធីប្រតិបត្តិស្តង់ដា (SOP) ជំនាញស្នងការដ្ឋាន ស្រាវជ្រាវព័ត៌មានសន្តិសុខ និងស្នងការដ្ឋាន ស្រាវជ្រាវនិងបង្ក្រាបបទល្មើស។ កិច្ចប្រជុំនេះ អញ្ជើញចូលរួមមានឧត្តមសេនីយ៍ ស្នងការ ស្នងការរង ស្នងការដ្ឋានស្រាវជ្រាវព័ត៌មានសន្តិសុខ ស្នងការដ្ឋានស្រាវជ្រាវបង្ក្រាបបទល្មើស វរសេនីយ៍ នាយការិយាល័យ ព្រមទាំង វរសេនីយ៍ អនុសេនីយ៍ ជំនាញពាក់ព័ន្ធ ស្នងការដ្ឋានទាំង២។


















Powered by Blogger.