ទីតាំងល្បែងស៊ីសងខុសច្បាប់អាប៉ោងកំពុងបើកដំណើរការយ៉ាងរលូនដោយមិនរំខានដែនសមត្ថកិច្ចពាក់ព័ន្ធ នៅក្រុងបាត់ដំបង វគ្គ១
ផ្សែចេញនៅថ្ងៃទី ៣០ វិច្ឆិកាឆ្នាំ ២០២៣
ទីតាំងល្បែងស៊ីសងអាប៉ោងខុសច្បាប់មួយកន្លែង នៅចំណុចផ្លូវទៅជំរុំភូមិសំរោង 2 សង្កាត់សំរោងក្រុងបាត់ដំបងខេត្តបាត់ដំបង កំពុងតែបើកលេងយ៉ាងគគ្រឹកគគ្រេង យ៉ាងអណាធិបតេយ្យដោយមិនរំខានបានសមត្ថកិច្ចពាក់ព័ន្ធ ប្រចាំតំបន់សូម្បីតែបន្តិច។
អ្នកបើកឱ្យលេងល្បែងស៊ីសងខុសច្បាប់អាប៉ោង ឈ្មោះអ៉ិសុខា ហៅម៉ែត ង៉ោល កំពុងតែសប្បាយក្នុងការបង្កើតល្បែងស៊ីសងខុសច្បាប់ ហាក់បីដូចជាថ្កើននិង គោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព៧ចំណុច របស់ក្រសួងមហាផ្ទៃ
លោក ពេជ្រ សារ៉ែន អធិការក្រុងបាត់ដំបង យល់យ៉ាងណាវិញចំពោះទីតាំងល្បែងស៊ីសងខុសច្បាប់កកើតនៅចំតំបន់របស់ខ្លួន គ្រប់គ្រង តែទោះបីយ៉ាងណាក្តី អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា លោកអធិការក្រុងបាត់ដំបង និងចុះបង្ក្រាបទីតាំងមួយកន្លែងនេះជាក់ជាមិនខាន។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ ឧត្តមសេនីយ៍ទោសាត គឹមសាន ស្នងការនគរបាលខេត្ត បាត់ដំបង សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យនិងបង្ក្រាប ដោយក្តីអនុគ្រោះ
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការបកស្រាយគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបរក្សាព័ត៌មាន សូមអរគុណ។
Post a Comment