ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរ ជាតិ

 ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរ ជាតិ បានអនុញ្ញាតជូនឯកឧត្តម Nguyen Huy Tang ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយម វៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅទីស្តីការក្រសួងនៅថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២៣ ។ 

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែងរវាងកម្ពុជា និងវៀតណាម ដែល បាន  លូតលាស់ឥតឈប់ឈរលើគ្រប់កម្រិត ដោយ ឈរលើស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាព ជា ប្រពៃណី ព្រមទាំងកិច្ចសហប្រតិបតិ្តការ យូរអង្វែង និងគ្រប់ជ្រុងជ្រោយ។ ភាគីទាំងពីរក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើវិស័យនានាដែលជាផលប្រយោជន៍រួម។




Powered by Blogger.