តើ វាំងននខ្មៅ នៅពីក្រោយខ្នង លោក ប៉ា ច័ន្ទវិសាល បុកគេស្លាប់ហើយបែបជាឡើង តំណែងជាអធិការរងស្រុកកៀនស្វាយ ដោយសារមូលហេតុអ្វី? វគ្គ២

ផ្សាយចេញនៅថ្ងៃទី ១២ ខែតុលាឆ្នាំ២០២៣ 

២៥ខេត្ត/ក្រុង ដែលប្រជាពលរដ្ឋ កំពុងតែតាមដាន ដោយយកចិត្តទុកដាក់ និងក្លាយជា ចំនុចក្តៅ រយៈពេលកន្លងមកនោះគឺ

-ម្នាក់ធ្លាប់លួច iPad អ្នកលក់ដូរ ក្លាយជាស្នងការរងនគរបាលខេត្តកំពត

-ម្នាក់ទៀត ធ្លាប់ប្លន់អ្នកលក់មាស ក្លាយជានាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ។ 

 -ចំណែក អនុផ្នែក បុកគេស្លាប់ ហើយឡើងតំណែងជាអធិការរង ស្រុកកៀនស្វាយ ទទួលផែន ព្រហ្មទណ្ឌ ទៅវិញ  នេះប្រហែលជា យុទ្ធសាស្ត្រថ្មី ឬ? 

យោងតាមដីកាកោះ របស់សាលាដំបូងខេត្តកណ្តាល ឲ្យចូលខ្លួន នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង៨ព្រឹកដើម្បី មកសាកសួរ

ថ្ងៃចន្ទ ៦រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ កណ្តាល ថ្ងៃទី១៤ ខែវិច្ចកា ឆ្នាំ២០២២ ហត្ថលេខានិងត្រា ចៅក្រមស៊ើបសួរ ហេងផល្លា ។

សូមបញ្ជាក់ថា លោក ប៉ា ច័ន្ទវិសាល អធិការរង ទទួលផែន ព្រហ្មទណ្ឌពិតជាមានស្នាដៃ យ៉ាងមហាធំធេង ប្រចាំស្រុកកៀនស្វាយ ខាងបង្ក្រាបបទល្មើស មានជាអាទ៍ ឆ្នោតកន្ទុយលេខវៀតណាម ល្បែងជល់មាន់សម័យថ្មីតាមប្រព័ន្ធអនឡាញ  មានទាំងបៀរអាប៉ោងយូគីនិងឆ្នោតឡូតូ យោងតាមច្បាប់ក្នុងមួយថ្ងៃឱ្យចេញពីរទៅបីដង តែឆ្នោតឡូតូដែលលោកអធិការខាងព្រហ្មទណ្ឌចាប់គឺមួយថ្ងៃចេញ 100 ដង  នេះគឺជាស្នាដៃដ៏ធំធេងរបស់លោក 

យោងតាមប្រភពប្រជាពលរដ្ឋរស់នៅស្រុកកៀនស្វាយ បានបញ្ជាក់យ៉ាងក្បោះក្បាយទាក់ទិនទៅនឹង ព្រឹត្តិការណ៍ដ៏ចម្លែក ក្នុងការបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទខុសច្បាប់នៅក្នុងស្រុកកៀនស្វាយ។ 

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្តស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ពិតជាបានជ្រាបច្បាស់ ឬមួយយ៉ាងណា លោកស្នងការមេត្តាត្រួតពិនិត្យ

អង្គភាពអ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីសំណាក់ចៅក្រមស៊ើបហេងផល្លាបានទេដោយសារពុំមានលេខទូរសព្ទក្នុងការទំនាក់ទំនង។

ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលកំពុងរង់ចាំមើលថា តើឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចាត់វិធានការយ៉ាងណាចំពោះមន្ត្រីរូបនេះ  យ៉ាងណាមិញប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលជាពិសេសទៅទៀតនោះអង្គភាពអ្នកសារព័ត៌មានយើង មានសង្ឃឹមជឿជាក់ថាឯកឧត្តមអភិសន្តិបណ្ឌិតនិងចាត់វិធានការតាមច្បាប់ ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា ដឹងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។






Powered by Blogger.