វេទិកាពិគ្រោះយោបល់ស្ដីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគ បី ឆ្នាំរំកិលឆ្នាំ (២០២៤-២០២៦) របស់រដ្ឋបាលខេត្ត

វេទិកាពិគ្រោះយោបល់ស្ដីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគ បី ឆ្នាំរំកិលឆ្នាំ (២០២៤-២០២៦) របស់រដ្ឋបាលខេត្តនិងផ្សព្វផ្សាយយកកម្មវិធីសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ក្រុង ស្រុក និង ឃុំ សង្កាត់ នៅតាមបណ្ដាលក្រុង ស្រុកនៅព្រឹកថ្ងៃអង្គារ ២ រោច ខែអស្សុជ ឆ្នាំថោះ ពញ្ចសក័ ព.ស. ២៥៦៧ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ លោក នួន សារ៉ន

អភិបាលរង នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងវេទិកាពិគ្រោះយោបល់ស្ដីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៤-២០២៦)របស់រដ្ឋបាលខេត្តនិងផ្សព្វផ្សាយកម្មវិធីសិក្ខាសិលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ក្រុង ស្រុក និងឃុំ សង្កាត់ នៅតាមបណ្ដាល ក្រុង ស្រុក ដោយមានការអញ្ជើញចូលរួមអំពីសំណាក់ លោក ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោក លោកស្រី នាយក នាយករងទីចាត់ចាត់ការ ចំណុះរដ្ឋបាលសាលាខេត្ត អាជ្ញាធរក្រុង ស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធ វេទិកានេះប្រព្រឹត្តទៅនៅសាលាប្រជុំអាគារ រដ្ឋបាលសាលាខេត្តមណ្ឌលគិរី។















Powered by Blogger.