ឯកឧត្តមសុិន វិរៈព្រះរាជអាជ្ញានៃអយ្យ កាអមសាលាដំបូងខេត្តកំពង់ធំនិងលោកជំទាវរួមទាំងព្រះរាជអាជ្ញរងបានដឹកនាំ
ឯកឧត្តមសុិន វិរៈព្រះរាជអាជ្ញានៃអយ្យ កាអមសាលាដំបូងខេត្តកំពង់ធំនិងលោកជំទាវរួមទាំងព្រះរាជអាជ្ញរងបានដឹកនាំសប្បុរសជននាំយកគ្រឿង ឧបភោគបរិភោគនិងសម្ភារៈសិក្សាចែកជូនដល់សិស្សនៅសាលាភូមិបូពឹង ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
នៅថ្ងៃទី៤ខែតុលាឆ្នាំ២០២៣ វេលាម៉ោង ៨.៣០នាទីព្រឹក
ថ្លែងក្នុងឱកាសនោះឯកឧត្តម ស៊ិន វិរៈ និង លោក ជំទាវ តេង ហ៊តរង្សីបានលើកឡើងថា គ្រឿងឧបភោគបរិភោគ និងសម្ភារៈសិក្សាដែលចែកជូនក្មួយៗនាឱកាសនេះគឺជាការចូលរួមបរិចាគពីសប្បុរសជនដែលលោកមានទឹកចិត្តចូលរួមតាមកម្លាំងសទ្ធាជ្រះថ្លា។
១. ឯកឧត្តម ស៊ិន វីរៈនិងលោកជំទាវ
២.ឯកឧត្តមគឹម រ័ត្នណារិននិងលោតជំទាវ
៣.ឯកឧត្តមគឹម រត្ន័ណារុងនិងលោកជំទាវ
៤.លោកឧកញ៉ាផេងចាន់ថននិងលោកជំទាវ
៥.លោក ប៉េ លីននិងលោកស្រី
៦.លោកស្រីសុខពៅនិងស្វាមី
៧.ឯកឧត្តមម៉ប វណ្ណានិងលោកជំទាវ
ឯកឧត្តមនិងលោកជំទាវក៏បានផ្តាំផ្ញើរដល់ក្មួយៗទាំងអស់ត្រូវខឹតខំសិក្សារៀនសូត្រដើម្បីក្រេបជញ្ជក់យកចំណេះវិជ្ជាដើម្បីឱ្យក្លាយជាទំពាំងស្នងឬស្សីប្រកបដោយគុណភាព ទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយក្មួយៗមិនត្រូវបោះបង់ការសិក្សាចោលទេ។ ឯកឧត្តមនិងលោកជំទាវក៏បានជម្រុញដល់អាណាព្យាបាលឪពុកម្តាយមិនត្រូវឱ្យកូនឈប់រៀនឬបោះបង់ការសិក្សាចោលនោះទេព្រោះចំណេះដឹងគឺជាស្ពានសម្រាប់ជួយខ្លួនឯងនិងសង្គមជាតិ។
សំភារៈសម្រាប់ផ្តល់ជូនរួមមានសំរាប់លោកគ្រូអ្នកគ្រូ០៦នាក់មាន.អង្ករ១០គីឡូ.ថវិការ១០មុឺនរៀល(សំរាប់លោកនាយក ថវិកា២០មុឺនរៀល)។ សំរាប់សិស្សានុសិស្សចំនួន១០៧នាក់ សំភារៈដូចជា
-កាតាបមួយ-សៀវភៅ៥ក្បាល-បិចខៀវ២ដេីម-បិចក្រហម២ដេីម-ដែកខ្មៅ២ដេីម-ទឹកលុប០១ដេីម-ដែកខួង០១-បន្ទាត់០១-ជ័រលុប០១-អង្ករ១០គីឡូ
-ទឹកត្រីទឹកសីវ មួយយួរ-អំបិលមួយគីឡូ-តែគុជ មួយកែវ-នំប័ុង-ដោះគោ
-ប្រាក់១០០០០រៀល។
ក្មួយៗតំណាងសិស្សានុសិស្សបានឡើងប្តេជ្ញាចិត្ត_
១ .គោរពបទបញ្ជាផ្ទៃក្នុងរបស់សាលា
២.ខិតខំត្រងត្រាបលោកគ្រូអ្នកគ្រូពន្យល់បង្រៀន ទូន្មាន
៣.ជៀសវាងពីគ្រឿងញៀន
៤.ខិតខំសិក្សាទាំងនៅសាលានិងនៅផ្ទះ
៥.ខិតខំរៀនសូត្រអោយក្លាយជាទំពាំងល្អសំរាប់សង្គម
៦.ខិតខំដុសខាត់អោយក្លាយជាកុមារល្អបីគឺ កូនល្អ សិស្សល្អ និងមិត្តល្អ....
ជាបញ្ជប់ក្មួយៗក៏បានគោរពអរគុណដល់ឯកឧត្តម លោកជំទាវព្រមទាំងសហការីទាំងអស់និងសូមជូនពរអោយមានសុខភាពល្អនិងជួបប្រទះពរទាំង៤ប្រការ គឺអាយុ វណ្ណះ សុខះនិងបដិភានះកុំបីឃ្លាងឃ្លាតឡើយ...
Post a Comment