លោក រ័ត្ន ដាសុីណង់ ចុះជួយសម្រួលចរាចរណ៍ ជូនបងប្អូនប្រជាពលរដ្ឋដែលមកកំសាន្តភូមិសាស្ត្រចំណុចផ្លូវបេតុងអង្គារបុស្ស
(បន្ទាយមានជ័យ) ល្ងាចថ្ងៃអាទិត្យ ទី១៥ ខែតុលា ឆ្នាំ២០២៣នេះលោក រ័ត្ន ដាសុីណង់ អភិបាលស្រុកមង្គលបូរី លោក ឆុំ ឆាន អភិបាលរងស្រុកមង្គលបូរី លោក ឃាម ចាន់ធា សមាជិកក្រុមប្រឹក្សាស្រុកមង្គលបូរី រួមជាមួយលោកវរសេនីយត្រី អុន គឹមហួង មេបញ្ជាផ្នែកសឹករងមង្គលបូរី និងសហការី បានធ្វើការចុះពិនិត្យមើលស្ថានភាពទឹក បង្ការ ការពារ និងសម្រួលចរាចរណ៍ ជូនបងប្អូនប្រជាពលរដ្ឋ ដែលមកកំសាន្ត នៅភូមិសាស្ត្រចំណុចផ្លូវបេតុងអង្គារបុស្ស ភូមិកោះកែវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលជាថ្ងៃបង្ហើយក្នុងឱកាសពីធីបុណ្យភ្ជុំបិណ្ឌ។
លោក រ័ត្ន ដាសុីណង់ អភិបាលស្រុកមង្គលបូរី បានមានមតិលើកឡើងថា៖ ដោយមានការចង្អុលបង្ហាញពីឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានធ្វើការណែនាំដល់ក្រុង ស្រុក សង្កាត់នីមួយៗក្នុងខេត្តបន្ទាយមានជ័យ ត្រូវចុះពិនិត្យតាមដាន ឲ្យបានជាប្រចាំអំពីស្ថានភាពទឹក ជាពិសេសតាមបណ្ដាកន្លែងកំសាន្តដែលមានបងប្អូនប្រជាពលរដ្ឋយើងទៅលេងទឹក។ ជាក់ស្តែង សម្រាប់នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣នេះគឺមានករណីលង់ទឹកស្លាប់ចំនួន៣នាក់ហើយក្នុងខេត្តបន្ទាយមានជ័យ ក្នុងនោះស្រុកមង្គលបូរី២នាក់ និងក្នុងស្រុកអូរជ្រៅ១នាក់។
ក្នុងឱកាសចុះជួបជាមួយបងប្អូនប្រជាពលរដ្ឋដែលមកកម្សាន្ត(លេងទឹក)ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះឃើញមានបងប្អូនប្រជាពលរដ្ឋយើងមកកម្សាន្តនៅទីនេះយ៉ាងច្រើនកុះករ។ដូចឆ្នេះហើយក្នុងនាម ជាអភិបាលស្រុកមង្គលបូរី រួមជាក្រុមប្រឹក្សាស្រុក អភិបាលរង
ស្រុក លោកមេបញ្ជាការ មេបញ្ជាការរង សឹងរងស្រុក នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំឫស្សីក្រោក បានចុះបានប្រាប់ដល់បងប្អូន កូនក្មួយ ក្នុងន័យដើម្បីអប់រំផ្សព្វផ្សាយ សូមមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះកូនចៅប្រុសស្រី ក្នុងតំណាក់កាលទឹកកំពុងមានការស្រុងពីបែកខាងលើនៃស្ទឹងមង្គលបូរី៕
Post a Comment