ឧត្តមសេនីយ៍ត្រីផ្កាយមាសមួយទទួលផែន គ្រឿងញៀន ខេត្តកណ្ដាល បានឆ្លើយតបយ៉ាងខ្លី ជាមួយក្រុមការងារអ្នកសារព័ត៌មានយើងរឿងឧក្រិដ្ធជនផលិតគ្រឿងញៀនជនជាតិវៀតណាម វគ្គ៦

ផ្សាយចេញនៅថ្ងៃទី ១៧ខែតុលាឆ្នាំ ២០២៣


ស្រុកកៀនស្វាយ: យោងតាមឯកសាររបាយការណ៍របស់មន្ត្រីថ្នាក់ក្រោមដែលខិតខំប្រឹងប្រែងធ្វើការយ៉ាងយកចិត្តទុកដាក់  បំពេញកាតព្វកិច្ចយ៉ាងពេញទំហឹង ដែលជាស្នាដៃរបស់ លោកព្រំ សំណាង អធិការស្រុកកៀនស្វាយ  ក្នុងការបំពេញកាតព្វកិច្ចករណីកក្រើកមេឃរំជួយដីទាក់ទិនទៅនឹងឧក្រិដ្ឋកម្មគ្រឿងញៀន របស់ជនជាតិវៀតណាម៣នាក់  ពេលដែលបញ្ជូនសំណុំរឿងទៅតុលាការបែរជាជ្រុះតាមផ្លូវបាត់អស់ តើតុលាការកាត់ក្តីយ៉ាងណា?


យោងតាមបទសម្ភាសន៍ក្រុមការងារអ្នកសារព័ត៌មានយើងជាមួយ លោកឧត្តមសេនីយ៍ត្រី គង់ ស៊ីដន តាមប្រព័ន្ធតេឡេក្រាមគាត់បាននិយាយយ៉ាងខ្លីថា ខាងមន្ត្រីជំនាញរបស់លោក បានចូលរួមនៅអធិការដ្ឋានធ្វើតេស្តថ្លឹងនិងវេចខ្ចប់គ្រឿងញៀនតែប៉ុណ្ណោះ  បើមានរឿងអីមិនច្បាស់សូមឱ្យអង្គភាពអ្នកសារព័ត៌មានសួរទៅលោកអធិការ ព្រំ សំណាង 

  យោងតាមឯកសាររបស់លោកព្រំ សំណាង អធិការស្រុកកៀនស្វាយ នៅថ្ងៃទី ១៣ ខែកក្កដាឆ្នាំ ២០២៣ បានបញ្ជាក់យ៉ាងច្បាស់ អំពីសេចក្តីរាយការណ៍ជូនទៅថ្នាក់លើ  យ៉ាងច្បាស់តាមឯកសារភ្ជាប់…….





តើវាំងនន្តខ្មៅឧក្រិដ្ឋជនផលិតគ្រឿងញៀននៅស្រុកកៀនស្វាយ  របស់ជនជាតិវៀតណាម ត្រូវបានបញ្ចប់ លើកលែងទោសទាន់ ឬមួយយ៉ាងណា?  មានតែតុលាការទេដែលជាអ្នកសម្រេច ករណីឧក្រិដ្ឋជនផលិតគ្រឿងញៀនឈានដល់តំណាក់កាលកក្រើកមេឃ រំជួយដីសូមអោយកាត់ក្តី សមនិងតម្លៃដែលបានតាក់តែងច្បាប់ ដើម្បីអោយប្រជាពលរដ្ឋគោរពប្រតិបត្តិ  

យោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត  ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា: ..............

 តើឯកឧត្តមអភិសន្តិ អាចអនុវត្តច្បាប់ មកលើមន្ត្រីក្រោមឱវាទបានដែរឬទេ ?ដោយឡែកការឃុបឃិតបិទបាំង  ករណីឧក្រិដ្ឋជនផលិតគ្រឿងញៀនជនជាតិវៀតណាម  ល្មើសនឹងបទបញ្ជា ០០៦ របស់អគ្គស្នងការនគរបាលជាតិ  ទាក់ទិនទៅនឹងរឿងជនជាតិវៀតណាមឧក្រិដ្ឋជនផលិតគ្រឿងញៀន  តើឯកឧត្តមអភិសន្តិបណ្ឌិតកាត់ប្រធានការយ៉ាងណាវិញ  តើគួរបញ្ជូនជនអន្តោប្រវេសន៍ជនជាតិវៀតណាមទៅប្រទេសគេវិញឬមួយក៏យ៉ាងណា?

បើតាមព័ត៌មានដែលអង្គភាពសារព័ត៌មានយើងទទួលបាន នៅប្រទេសវៀតណាម គឺទោសប្រហារជីវិត។


ថ្មីៗនេះអង្គភាពអ្នកសារព័ត៌មានយើងបានតាមដាននិងយកចិត្តទុកដាក់បំផុតចំពោះការទំនាក់ទំនង រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម "ឧត្ដមសេនីយ៍ឯកបម្រុង លឿង តាមក្វាង អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម"  ជាបុគ្គលគន្លឹះដែលតែងតែយកចិត្តទុកដាក់ និងដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន អំពើរត់ពន្ធជួញជូរមនុស្ស និងល្បែងស៊ីសងឆ្លងដែនខុសច្បាប់ជាដើម អង្គភាពយើងសូមគោរព ចំពោះការសហប្រតិបត្តិការខាងលើ ។

Recently, our press unit has been closely monitoring and paying close attention to the relations between Cambodia and Vietnam. Active in promoting cooperation in the fight against all kinds of crimes, especially drug crimes, smuggling, human trafficking and illegal cross-border gambling.

ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលជាពិសេសទៅទៀតនោះ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងអង្គភាពអ្នកសារព័ត៌មានយើងមានជំនឿជឿជាក់ថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា  ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាចាត់មន្ត្រីជំនាញរក្នុងការត្រួតពិនិត្យ រឿងជនអន្តោប្រវេសន៍ជនជាតិវៀតណាមដែលជាមេខ្លោងផលិតគ្រឿងញៀនដោយក្តីអនុគ្រោះ។

អង្គភាពស៊ីអេចអ ធីវីអនឡាញគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ ដោយសួនចំរើន


















Powered by Blogger.