ទឹកភ្លៀងជន់លិចកំណាត់ផ្លូវជាតិលេខ៣ ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ

 កំពង់ស្ពឺ ៖ បន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ធ្វើឱ្យទឹកហូរចាក់ចុះពីតំបន់ភ្នំស្រង់ ជន់លិចកំណាត់ផ្លូវជាតិលេខ៣ ចំណុចភូមិអង្គរោង ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ហើយកម្លាំងសមត្ថកិច្ចស្នងការខេត្ត ស្រុក អាជ្ញាធរ ចុះទៅអន្តរាគមន៍ ជួយដល់បងប្អូនប្រជាពលរដ្ឋ ។

តាមសេចក្តីប្រកាសរបស់កហរសួងធន់ធានទឹក និងឧតុនិយម ក្នុងប្រទេសកម្ពុជារងសម្ពាធទាប ITCZ សម្ពាធ ទាប សកម្ម ដែល បង្កឱ្យភ្លៀង បន្ដធ្លាក់ ចាប់ពីថៃ្ងទី១៥-១៧ តុលា ២០២៣ ។

បន្ទាប់ពីទឹកភ្លៀងជន់លិចចំណុចខាងលើ វត្តមានកម្លាំងស្នងការខេត្ត អាជ្ញាធរ ចុះអន្តរាគមន៍ ត្រៀមរងចាំជួយសម្រួលដល់ពលរដ្ឋរងគ្រោះ ។

គិតមកដល់វេលាម៉ោង១២ថ្ងៃត្រង់ ទី១៥ ខែតុលា ឆ្នាំ២០២៣នេះ ទឹកបន្តជន់លិចផ្លូវជាតិលេខ ៣ ចន្លោះគីឡូម៉ែត្រលេខ ៤៥-៤៧- ៤៨ ភូមិអង្គសុគន្ធា ភូមិអង្គរោង ឃុំមហាឬស្សី ,ភូមិតាភោគ ភូមិទួលត្បែង ឃុំព្រៃវិហា ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

អាជ្ញាធរ សមត្ថកិច្ច អំពាវនាវផងដែរដល់បងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន កូនចៅ តូចៗ បណ្តាញចរន្តអគ្គិសនី ជៀសវាងគ្រោះថ្នាក់ដោយយថាហេតុ ខណៈទឹកកពុងជន់ឡើង៕







Powered by Blogger.