តើច្បាប់កាត់ក្តីបែបណាតើហេតុអ្វីបានជាជនបង្ករនៅក្រៅសំណាញ់ច្បាប់ តើក្រុមគ្រួសារដែលបានស្លាប់អ្នកណាអ្នកទទួលខុសត្រូវ វគ្គ៤

ផ្សាយចេញនៅថ្ងៃទី៧ខែតុលាឆ្នាំ២០២៣

បន្ទាប់ពីអង្គភាពអ្នកសារព័ត៌មានយើងបានទទួលការពឹងពាក់ពីក្រុមគ្រួសារជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត 

នៅបណ្ដាផ្លូវជាតិលេខ 1 គីឡូម៉ែត្រលេខ 25 ទៅ 26 ភូមិស្ដៅកន្លែងឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្ដាលដែលបណ្ដាលឲ្យបុរសពីរនាក់ត្រូវបានស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងភ្លាមៗ ដល់ពេលនេះអស់រយៈពេលជាងមួយឆ្នាំមកហើយដែលជនរងគ្រោះកំពុងទន្ទឹងរង់ចាំ ដំណោះស្រាយពីសំណាក់ជនបង្កក៏ដូចជាទន្ទឹងរង់ចាំការសម្រេចរបស់ឯកឧត្តមព្រះរាជអាជ្ញា សាលាដំបូងខេត្តកណ្ដាល។

កំហុសឆ្គងដែលមន្ត្រីនគរបាល ស្រុកកៀនស្វាយគឺដោះលែងជនបង្កឲ្យនៅក្រៅសម្លាញ់ច្បាប់ បន្ទាប់ពីបានឃាត់ខ្លួនជនបង្កភ្លាមៗនៅនឹងកន្លែង ចំណុចនេះគឺល្មើសនឹងបទបញ្ជាផ្ទៃក្នុង 006 របស់អគ្គស្នងការនគរបាលជាតិដែលជាស្ថាប័នកំពូល ។

មន្ត្រីនគរបាលស្រុកកៀនស្វាយចំនួន 3 នាក់ត្រូវ acu ធ្វើលិខិតកោះហៅក្នុងការឆ្លើយបំភ្លឺពាក់ព័ន្ធពីបញ្ហារឿងពុករលួយ នេះបើយោងតាមឯកសាររបស់ក្រុមគ្រួសារជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត ។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ពិតជាយកចិត្តទុកដាក់អប់រំបណ្ដុះបណ្ដាលមន្ត្រីក្រោមឱវាទបានល្អឥតខ្ចោះ សូមកោតសរសើរចំពោះស្នាដៃរបស់លោកឧត្តមសេនីយ៍ទោ .តែអ្វីដែលអង្គភាពអ្នកសារព័ត៌មានយើងទទួលបាន គឺមន្ត្រីនៅក្រោមឱវាទរបស់លោក ស្នងការ មិនបានអនុវត្តតាមច្បាប់ របស់អគ្គស្នងការនគរបាលជាតិឡើយ ជាក់ស្ដែងថ្មីៗបែកធ្លាយជាបន្តបន្ទាប់ទាក់ទិនទៅនឹងលោកអធិការស្រុកកៀនស្វាយនិងបក្សពួក កំពុងតែកឃ្លើនបែបមន្ត្រីគ្រាប់ល្ពៅ ធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខ្វះភាពកក់ក្តៅ និងមានការព្រួយបារម្ភ ខុសពីគោលនយោបាយ ភូមិសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុច ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។

នីតិកាលទី ៧ ឆ្នាំ ២០២៣ អង្គភាពអ្នកសារព័ត៌មានយើងមានតែការស្នើសុំតាមរយៈផ្សព្វផ្សាយព័ត៌មានជូនឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  សូមមេត្តាចាត់វិធានការចំពោះមន្ត្រីមួយចំនួនដែលល្មើសនិងបទបញ្ជា ០០៦ របស់អគ្គស្នងការនគរបាលជាតិ ធ្វើឱ្យគ្រួសារជនរងគ្រោះក៏ដូចជាប្រជាពលរដ្ឋរងទឹកភ្នែក ។

ក្រុមគ្រួសារជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទទួលស្នើសុំ ដល់ឯកឧត្តមអភិសន្តិ ជួយអន្តរាគមន៍និងចាត់វិធានការ 

ចំពោះមន្ត្រី គ្រាប់ល្ពៅ ដែលធ្វើឲ្យប៉ះពាល់កេតនាម ជាមន្ត្រីដែលបម្រើប្រជាពលរដ្ឋល្អៗដទៃទៀត ដោយក្តីអនុគ្រោះ។

ក្រុមគ្រួសារជនរងគ្រោះស្នើសុំដល់ឯកឧត្តម កើត រិទ្ធិ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌មេត្តាអន្តរាគមន៍ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមនុស្សស្លាប់ពីរនាក់កំពុងរោងភាពអយុត្តិធម៌ នៅសាលាដំបូង ខេត្តកណ្ដាល។

តែទោះយ៉ាងណាក្តីអង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។


Powered by Blogger.