លោក កែវ ស៊ីវង្ស រងការចោទប្រកាន់ ពីម្តាយក្មេក និងបងថ្លៃ វគ្គ១

 ផ្សាយចេញនៅថ្ងៃទី ៣០ខែកញ្ញាឆ្នាំ២០២៣ ព្រះវិហារ :  នាងខ្ញុំឈ្មោះហនពុទ្ធីអាយុ 41 ឆ្នាំរស់នៅភូមិ សេដ្ឋកិច្ចឃុំឈានមុខស្រុកត្បែងមានជ័យខេត្តព្រះវិហារ។

សូមគោរពលោកនាយកនៃអង្គភាពអ្នកសារព័ត៌មានជួយផ្សព្វផ្សាយទាក់ទិនទៅនឹង  មន្ត្រីនគរបាលឈ្មោះកែវស៊ីវង្ស និងប្រពន្ធឈ្មោះ ឈៀងវ វ៉ាន់ណា ដា រស់នៅភូមិបាក់កាំ ឃុំឈានមុខស្រុកត្បែងមានជ័យខេត្តព្រះវិហារ។


សូមជម្រាបផងដែលថាទាំងពីរនាក់ប្ដីប្រពន្ធនេះបានមកពឹងពាក់យើងខ្ញុំឲ្យទៅខ្ចីលុយធនាគារអូរី ឱ្យចំនួន 40 លានរៀល ដើម្បីយកទៅទិញឡាន កាលពីថ្ងៃទី 16 ខែ 3 ឆ្នាំ 2021  ដល់ពេលទៅយកឡាន ពួកគាត់បានចាយលុយហ្នឹងអស់ អត់មានលុយឱ្យថ្លៃឡានគេក៏សូមខ្ចីលុយខ្ញុំចំនួនប្រាំបីពាន់ដុល្លារអាមេរិក បន្ថែមទៀត កាលពីថ្ងៃទី 17 ខែ 4 ឆ្នាំ 2021  ...



សូមបញ្ជាក់ថាការទៅខ្ចីលុយធនាគារស្រួលៗនេះនិងការទុកចិត្តចំពោះមន្ត្រីនគរបាលនេះគឺដោយសារតែ លោកកែវស៊ីវង្ស ត្រូវជាកូនប្រសារត្រូវជាបងថ្លៃត្រូវជាប្អូនថ្លៃ  ត្រូវជាក្រុមគ្រួសារតែមួយរបស់ជនរងគ្រោះ ។

បន្ទាប់ពីលោកកែវស៊ីវង្ស ទទួលបានលុយតាមចំនួនដែលខ្លួនត្រូវការ មកដល់ពេលនេះ ការប្រាក់ធនាគារអូរីក៏មិនបានបង់ ពីព្រោះប្លង់ប្ដីដែលយកទៅបញ្ចាំធនាគារឬទៅកម្ចីធនាគារអូរីគឺជាប្លង់ដីរបស់ឪពុកម្ដាយ។



នេះបើយោងតាមសម្ដីរបស់ឧបម្ដាយបងប្អូនរបស់លោកកែវស៊ីវង្សដែលត្រូវជាមន្ត្រីនគរបាល.ស្រុកត្បែងមានជ័យ


អង្គភាពអ្នកសារព័ត៌មានយើងព្យាយាមទំនាក់ទំនងទៅលោកកែវស៊ីវង្ស តែទូរសព្ទខលចូលជាច្រើនដងបន្ទាប់ពីដឹងថាជាលេខទូរសព្ទអង្គភាពអ្នកសារព័ត៌មានយើងក៏បិទទូរសព្ទ។


យោងតាមការស្នើសុំឲ្យផ្សព្វផ្សាយព័ត៌មានអង្គភាពអ្នកសារព័ត៌មានយើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងផ្សព្វផ្សាយព័ត៌មានក្នុងការស្នើសុំ និងសូមរង់ចាំការឆ្លើយបំភ្លឺរបស់លោកកែវស៊ីវង្សគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន សូមអរគុណ។

Powered by Blogger.