លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញជាអធិបតីក្នុង ពីធី បិទវគ្គហ្វឹកហ្វឺនសិក្ខាមក្របខ័ណ្ឌថ្មីដែលសិក្សានៅនឹងកន្លែង និងប្រគល់លិខិតបង្គាប់ការដល់អធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង៩
បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពីធី បិទវគ្គហ្វឹកហ្វឺនសិក្ខាមក្របខ័ណ្ឌថ្មីដែលសិក្សានៅនឹងកន្លែង និងប្រគល់លិខិតបង្គាប់ការដល់អធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង៩ ដើម្បី ឱ្យទៅបម្រើការងារនៅតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលក្នុង ស្រុក-ក្រុងទាំង៩ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។
សូមបញ្ជាក់ថាពិធីបិទវគ្គហ្វឹកហ្វឺននៅនឹងកន្លែងនេះ សិក្ខាមមានសរុបចំនួន ១៨៤នាក់ ស្រីចំនួន៥៥នាក់ ដែលបានបញ្ចប់វគ្គសិក្សារយៈពេល០១ ខែ ចាប់ពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះ លោកឧត្តមសេនីយ៍ត្រី វរសេនីយ៍ ដែលជាគ្រូបង្គោលបានប្រឹងប្រែងទាំងការងារស្នូល និងការងារបណ្តុះបណ្តាល និងចែករំលែកចំណេះដឹង ដល់សិក្ខាកាមទាំងអស់ទទួលបានចំណេះជំនាញ និងបទពិសោធន៍ល្អ ៗ ដើម្បីយកទៅអនុវត្តការងារបន្ត ។
លោកឧត្តមសេនីយ៍ទោស្នងការបានក្រើនរំលឹកបន្ថែមដល់សិក្ខាមទាំងអស់ ត្រូវ- ពង្រឹងសមត្ថភាពបន្ថែម ចំណេះ ជំនាញ វិជ្ជាជីវ: ច្បាប់ បច្ចេកទេស និងដើរឲ្យស្របតាមយុគសម័យឌីជីថល-កងកម្លាំងទាំងអស់ត្រូវឈរលើគោលការណ៍គោរពច្បាប់ គោរពបទបញ្ជា គោរពវិន័យ តួនាទី ភារកិច្ចរបស់ខ្លួន ពេលបំពេញការងារ ត្រូវស្លៀកពាក់ឯកសណ្ឋានឲ្យបានត្រឹមត្រូវ ត្រូវមានសម្តីទន់ភ្លន់ ក្រមសីលធម៌ និងវិជ្ជាជីវៈ -ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង ជាថ្លុងមួយដើម្បីសម្រេច លើកិច្ចការងារផ្សេងៗរបស់ថ្នាក់ដឹកនាំដាក់ជូន ហើយត្រូវយកចំណេះ ជំនាញ វិជ្ជាជីវ: ទាំងនេះទៅប្រើប្រាស់ ដើម្បីអនុវត្តន៍ក្នុងសហគមនី និងក្នុងនីតិវិធី ការងារប្រចាំថ្ងៃឲ្យមានប្រសិទ្ធិភាព៕
Post a Comment