កិច្ចប្រជុំស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២៣

(បន្ទាយមានជ័យ) លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ំុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក យ៉ង់ សក្តិ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២៣ ដោយមានការអញ្ជើញចូលរួមពី អស់លោក-លោកស្រី តំណាងកងកម្លាំងទាំងបីប្រភេទ តំណាងគណបក្សនយោបាយ សមាគម និងតំណាងអង្គការមិនមែនរដ្ឋាភិបាល នាព្រឹកថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ២០២៣។

ក្នុងកិច្ចប្រជុំនោះលោក យ៉ង់ សក្តិ បានមានប្រសាសន៍ថា កិច្ចប្រជុំនេះមានគោលបំណនៃដំណើរការនៃការពិនិត្យបញ្ជីឈ្មោះប្រជាពលរដ្ឋមកចុះឈ្មោះបោះឆ្នោត ដោយអនុលោមតាមច្បាប់ស្តីពីការចោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងបទបញ្ជា និតិវិធីរបស់ គ.ជ. ប  របស់ផែនការអន្តរស្ថាប័ន លេខ ០១០ ផក ចុះថ្ងៃទី២៥  ខែតុលា ឆ្នាំ២០២១ រវាងក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និង គ.ជ.ប ព្រមទាំងសេចក្តីណែនាំរួម របស់គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការឆ្នោត និង គ. ជ. ប ក៏ដូចជាសេចក្តីណែនាំផ្សេងៗទៀតដែលពាក់ព័ន្ធនិងការងារសន្តិសុខបោះឆ្នោត។

លោក យ៉ង់ សក្តិ បានបញ្ជាក់ឲ្យដឹងបន្តទៀតថាការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២៣នេះអ្នកដែលអាចចុះបោះឆ្នោតបានចាប់ពីអាយុ១៨ឆ្នាំឡើង តាមរបាយការណ៍ស្តីពីលទ្ឋផលនៃការស្រង់ស្ថិតិប្រជាពលរដ្ឋមានក្នុងបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២៣ យោងតាមសេចក្តីណែនលេខ ០៥៥ គ.ជ.ប .ស.ណ.ន ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៣ស្តីពីការស្រង់ស្ថិតិប្រជាពករដ្ឋមានឈ្មោះបោះឆ្នោតឆ្នាំ២០២៣មាន១ប្រជាពលរដ្ឋសរុបរួមមានចំនួន ៨១២.១២៣នាក់ ស្រី៤០៨.៦៥៦នាក់ ប្រជាពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើងមានចំនួនសរុប ២៤៧.០៨៥នាក់ ស្រី២៧២.៧៦២នាក់។

ក្នុងមានអ្នកមិនទាន់ចុះឈ្មោះបោះឆ្នោត ទើបគ្រប់អាយុ១៨ឆ្នាំ មានចំនួន៣.៨៧១នាក់ អ្នកគ្មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មានចំនួន ១០.៣៦២នាក់ អ្នកមិនធ្លាប់ចុះឈ្មោះបោះឆ្នោតមានចំនួន២៥.០០៩នាក់ អ្នកស្នាក់នៅអាចិន្ត្រៃយ៍សរុប៣១៦នាក់ អ្នករស់នៅបណ្តោះអាសន្នសរុបមានចំនួន ៣០នាក់ អ្នកចំណាកស្រុកមានចំនួន៨៧.៣២៣នាក់ប៉ាន់ស្មានសរុប ២៩.២២៦នាក់ ប៉ាន់ស្មានអ្នកដែលអាចមក

ចុះឈ្មោះបោះឆ្នោតសរុប១៥.២០៨នាក់ ផ្លាស់ចេញមានចំនួន៩៦នាក់ ដកហូតឈ្មោះបោះឆ្នោត០០នាក់ស្លាប់មានចំនួន២.៦៣៣នាក់ ឆ្នាំ ២០២៣ ឈ្មោះក្នុងបញ្ជីចុះឈ្មោះជាផ្លូវការមានចំនួន៤៣១.៧៧៥នាក់ ទូទាំង ៦៧ ឃុំ សង្កាត់ មានការិយាល័យឆ្នោះឆ្នោតសរុប ១.១១៩ការិយាល័យ។ 

លោក យ៉ង សក្តិ បានមានប្រសាសន៍បន្តឲ្យដឹងទៀតថា៖ស្ថាប័នជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និង កងកម្លាំងទាំង៣ប្រភេទ បោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៧ កន្លងមក អនុវត្ត តាមតួនាទី និង ភារកិច្ចរបស់ខ្លួន ចេញការពារ សន្តិសុខ សុវត្ថិភាព និង សណ្តាប់ធ្នាប់ សម្រាប់ យុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដោយមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងគោរពច្បាប់ បទបញ្ជា នីតិវិធី និង ក្រមសីលធម៌ ដោយ ស្របតាមច្បាប់រដ្ឋធម្មនុញ្ញ និង ច្បាប់របស់គណ:កម្មាធិការជាតិរៀបចំការ បោះឆ្នោត ។

ក្នុងកិច្ចប្រជុំនោះលោក លី សុវណ្ណារិទ្ធ បានធ្វើការកោតសរសើរ ដល់អាជ្ញាធរក្រុង-ស្រុកទាំង ៩ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ការបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៧នេះបានបំពេញការងារ ទទួលបានលទ្ធផលល្អប្រសើរ ជាពិសេស សម្របសម្រួលទីកន្លែង ផ្លូវ ពេលវេលា ដើម្បីឲ្យគណបក្សនយោបាយនីមួយៗ អាចអនុវត្ត កម្មវិធីឃោសនាបោះឆ្នោត និងការហែក្បួនឃោសនាបោះឆ្នោតរបស់ខ្លួនប្រព្រឹត្តទៅដោយស្មើភាពគ្នា៕






Powered by Blogger.