កម្មវិធីប្រកួតនិយាយរឿងជាភាសារអង់គ្លេសរបស់សិស្ស នៃសាលាវឌ្ឍនវិជ្ជាគន្ធា សាខាក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ) ដើម្បីជម្រុញឲ្យសិស្សមានការរីកចំរើនផ្នែកភាសាបរទេស ពិសេសភាសារអង់គ្លេស សាលាវឌ្ឍនវិជ្ជាគន្ធា បានរៀបចំកម្មវិធីប្រកួតនិយាយរឿងជាភាសារអង់គ្លេសរបស់សិស្ស នៃសាលាវឌ្ឍនវិជ្ជាគន្ធារបស់ខ្លួន នារសៀលថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣ មានទីតាំងស្ថិតនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោមវត្តមានលោក អ៊ុន គន្ធា អគ្គនាយកនៃសាលាវឌ្ឍនវិជ្ជាគន្ធា សាខាក្រុងប៉ោយប៉ែត លោក Peter sam អ្នកគ្រប់គ្រងទូទៅ(CEO) លោក លឹម ណារិទ្ធ នាយកសាខានៃសាលាវឌ្ឍនវិជ្ជាគន្ធា សាខាក្រុងប៉ោយប៉ែត ដោយមានការចូលរួមពីសំណាក់សិស្សានុសិស្ស គ្រប់កំរិត និងអាណាព្យាបាលសិស្សយ៉ាងច្រើនកុះករ។

មានមតិនៃការបើកកម្មវិធីលោក Peter sam បានលើកឡើងថា៖ លោកពិតជាមានចិត្តរំភើបរីករាយ ដោយបានឃើញវត្តមានរបស់លោក លោកស្រី ដែលជាអាណាព្យាបាលនៅពេលនេះ គឺបានបង្ហាញឲ្យឃើញនូវការយកចិត្តទុកដាក់ទៅលើការងារអប់រំដែលមានសាលាវឌ្ឍនវិជ្ជាគន្ធា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្ស។ ជាពិសេសផ្នែកភាសាអង់គ្លេសតែម្តង។

គួរបញ្ជាក់ថា៖ នៅក្នុងកម្មវិធីនោះដែរយើងឃើញមានសិស្សានុសិស្សចំនួន១៦នាក់ បានឡើងបញ្ចេញសមត្ថភាពដោយបាននិទានរឿងជាភាសាអង់គ្លេស ម្តងម្នាក់ៗ ដើម្បីប្រកួតប្រជែងគ្នាយកជ័យលាភី ក្នុងការបញ្ចេញសមត្ថភាពនោះសិស្សានុសិស្ស គ្រប់កំរិត បានបញ្ហាញពីភាពក្លាហានម៉ឺងម៉ាត់ និងប៉ិនប្រសព្វ ក្នុងការនិទានរឿងដោយបញ្ចេញ សំនៀង ជាភាសា អង់គ្លេស យ៉ាងពិរោះទាក់ទាញចិត្តអ្នកស្តាប់អោយទះដៃកងរំពង។

លោក អ៊ុន គន្ធា អគ្គនាយកនៃសាលាវឌ្ឍនវិជ្ជាគន្ធា បានថ្លែងថា៖ សាលាយើងខ្ញុំបានរៀបចំកម្មវិធីប្រកួតនិយាយរឿងភាសារអង់គ្លេសឬ (THE ISTHOPE BRAIN STORYTELLINGCONTEST)នៅថ្ងៃនេះគឺជាលើកទី២ហើយ។ហើយការបង្កើតកម្មវិធីនេះឡើងក្នុងគោលបំណងបង្កើនសមត្ថភាពសិស្សផ្នែកភាសាបទេសពិសេសភាសាអងគ្លេសតែម្តង។

ក្នុងឱកាសនេះដែរលោក ក៏សូមថ្លែងអំណគុណដល់ អ្នកគ្រូ អ្នកគ្រូ បុគ្កលិកគ្រប់ផ្នែកនៃសាលាយើងដែលខិតខំបំពេញតួនាទីភារកិច្ចបានល្អនឹងទទួលបានទំនុកចិត្តពីមហាជន ពិសេសអាណាព្យាបាលសិស្សលើគុណភាពអបរំទាំងភាសាជាតិ និងអន្តរជាតិ៕
























Powered by Blogger.