ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកនិងម៉ូតូ ក្រាវទីប្រជុំជន(ច្រាស់ទិសគ្នា) ឃុំថ្មពួកស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ) វេលាម៉ោង ០៣និង០៥នាទី ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកនិងម៉ូតូ ក្រាវទីប្រជុំជន(ច្រាស់ទិសគ្នា)លើផ្លូវលេខ ៥៦ ចន្លោះគីឡូម៉ែត្រលេខ ៤៧- ៤៨ ស្ថិតលើភូមិកសិណឃុំថ្មពួកស្រុកថ្មពួកខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាលស្រុកថ្មពួក បានអោយដឹងថា៖ មុនពេលកើតហេតុមានម៉ូតូម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ ពាក់ស្លាកលេខបន្ទាយមានជ័យ1A.40 67 បើកបរមកដល់ចំណុចកើតហេតុបានប្តូរគន្លងបទត្រឡប់ក្រោយ ទើបបណ្ដាលឲ្យរថយន្តម៉ាក camry ឆ្លាមពណ៌ស ពាក់ស្លាកលេខបាត់ដំបង 2A.9661 បើកបរក្នុងទិសដៅពីត្បូងទៅជើង អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ជាន់ហ្វ្រាំងមិនជាប់ក៏បុកពេញមួយទំហឹងបណ្តាលអោយរងរបួសធ្ងន់ទាំង ០២នាក់។
លោកឧត្តមសេនីយ៍ទោ ឈឿន គឹមឈុន បានបញ្ជាក់ថា៖ជនរងគ្រោះអ្នកបើកបរម៉ូតូត្រូវបានស្គាល់អត្តសញ្ញាណ ១,-ឈ្មោះ ហេង នាម ភេទប្រុសអាយុ ៦៥ឆ្នាំ ជាអ្នកបើកបរ(បាក់ជើងស្តាំ បាក់ដៃស្តាំ) រស់នៅភូមិទទាឃុំភូមិថ្មីស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ២,ឈ្មោះ ផូ ឃាក់ ភេទប្រុស អាយុ ៧០ជាអ្នករួមដំណើរ(បាក់ជើងស្តាំ) រស់នៅភូមិឃុំជាមួយគ្នា បើកក្នុងទិសដៅពីជើងមកត្បូង។ សម្រាប់រថយន្តខូចខាតផ្នែកខាងមុខចំហៀងខាងឆ្វេងស្រាល និងម៉ូតូខូចខាតផ្នែកខាងមុខជំហៀងខាងស្ដាំធ្ងន់។
ក្រោយពេលកើតហេតុ: ជនរងគ្រោះទាំង២នាក់ ត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួករីឯអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ បន្សល់ទុក្ខរថយន្តនៅកន្លែងកើតហេតុ ចំណែកវត្ថុតាងរថយន្តនិងម៉ូតូ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកថ្មពួក៕
Post a Comment