ចំណោតលោកយាយម៉ៅ ដែលបាក់ស្រុត ដោយសារជំនន់ទឹកភ្លៀងហូរច្រោះ ស្ថិតនៅលេីកំណាត់ផ្លូវជាតិលេខ៤

 ចំណោតលោកយាយម៉ៅ ដែលបាក់ស្រុត ដោយសារជំនន់ទឹកភ្លៀងហូរច្រោះ ស្ថិតនៅលេីកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចគ.ម ២២៤+០០៨ ក្នុងខេត្តព្រះសីហនុ បច្ចុប្បន្ននេះត្រូវបានក្រុមការងារជំនាញ ចុះដោះស្រាយ ទប់ស្កាត់ ចៀសវាងការបន្តស្រុត ដេីម្បីធានាឱ្យការធ្វេីចរាចរណ៍ របស់បងប្អូនប្រជាពលរដ្ឋ អាចប្រព្រឹត្តទៅបានដោយរលូន និងមានសុវត្ថិភាព។ 


សកម្មភាពចុះអន្តរាគមន៍ដោះស្រាយនេះ ត្រូវបានធ្វេីឡេីង នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ។

អាស្រ័យដូចនេះ សូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាប យោគយល់អធ្យាស្រ័យ និងបង្កើនការប្រុងប្រយ័ត្ន ដើម្បីសុខសុវត្ថិភាពទាំងអស់គ្នា។







Powered by Blogger.