ក្រុមប្រើដុំថ្មគប់ប្លន់យកម៉ូតូត្រូវបានកម្លាំងប៉ូលិសខណ្ឌដង្កោ ឃាត់ខ្លួនបាន៣នាក់

 

កម្លាំងនគរបាលខណ្ឌដង្កោ នៅវេលាម៉ោង២០៖៣០នាទីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣បានឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស ដោយការប្រើអំពើហិង្សា ប្រើដុំថ្មគប់ប្លន់យកម៉ូតូ ស្ថិតត្រង់ចំណុចផ្លូវកែងវត្តស្លែង ផ្លូវជាតិលេខ៣ ស្ថិតនៅ ភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមមន្រ្តីនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា ជនសង្ស័យ៣នាក់៖ ១៖ ឈ្មោះ ហួន វាសនា ហៅ ឌី ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ២៖ ឈ្មោះ សុខហេង សីហា ហៅ ហុង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ៣៖ ឈ្មោះ ហ៊ន ជីវ័ន្ត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិ ក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ថុល វុទ្ធារិទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលម៉ូតូ ទីលំនៅភូមិ ដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

វត្ថុតាងដកហូតបាន រួមមាន៖ ម៉ូតូ៣គ្រឿង ជារបស់ឈ្មោះ ហួត វាសនា ហៅ ឌី ១គ្រឿង, របស់ជនសង្ស័យឈ្មោះ សុខហេង សីហា ហៅ ហុង ១គ្រឿង, របស់ជនរងគ្រោះ ១គ្រឿង, ដុំថ្មទំហំប៉ុនកដៃចំនួន១, ទូរស័ព្ទដៃចំនួន២គ្រឿង។

បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីចាត់ការតាមនីតិវិធី៕

Powered by Blogger.