អាជីវករលក់ដូរតាមរបងវត្ត និងមុខសាលារៀនវត្តកោះ កំពុងបញ្ចេញសកម្មភាពយ៉ាងសកម្ម ទោះបីមន្ត្រីអាជ្ញាធរមូលដ្ឋាន ចុះហាមឃាត់យ៉ាងណាក្តីវគ្គ១

 


រាជធានី ភ្នំពេញ អាជីវករលក់ដូរតាមរបងវត្ត និងមុខសាលារៀនវត្តកោះ កំពុងបញ្ចេញសកម្មភាពយ៉ាងសកម្ម ទោះបីមន្ត្រីអាជ្ញាធរមូលដ្ឋាន ចុះហាមឃាត់យ៉ាងណាក្តីដែលមានទីតាំង នៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ យោងបទសម្ភាសន៍ ក្រុមការងារអង្គភាពសារព័ត៌មាន ជាមួយលោកស្រី មុត ធីតា នាយិកាសាលាមត្តេយ្យវត្តកោះ បញ្ជាក់ថា លោកស្រីមិនបានអនុញ្ញាតឲ្យមានការលក់ដូរតាមរបងសាលាទេ និងស្នេីឲ្យអាជ្ញាធរមូលជួយមានវិធានការផង។

យោងបទសម្ភាសន៍ ក្រុមការងារអង្គភាពសារព័ត៌មានជាមួយលោកមាស បូរិន ចៅសង្កាត់បឹងរាំង បានបញ្ជាក់ថា: លោកបានធ្វើសេចក្តីជូនដំណឹង ជាច្រើនដងដើម្បី ឲ្យអាជីវករទាំងនោះ ផ្អាលក់ដូរ តែពួកគាត់មិនស្តាប់ទេ គាត់ស្តាប់តែមួយតែប៉ុណ្ណោះ គឺសណ្តាបធ្នាប់ ។

យោងតាមខ្លឹមសារលោកស្រី មុត ធីតា នាយិកាសាលាមត្តេយ្យវត្តកោះ ព្រមទាំងលោកមាស បូរិន ចៅសង្កាត់បឹងរាំង អង្គភាពសារព័ត៌មានយើង ស្នើសុំសូមធ្វើ សេចក្តីរាយការណ៍បឋមជូន លោក ជា ខេម៉ា អភិបាលខណ្ឌដូនពេញ លោក ទៀង ច័ន្ទសា អធិការនគបាលខណ្ឌដូនពេញ សូមមេត្តាជ្រាប និងចាត់វិធានការចុះត្រួតពិនិត្យដោយក្តីអនុគ្រោះ ។

អង្គភាពសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាល និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចាត់មន្ត្រីជំនាញចុះធ្វើសណ្តាប់ធ្នាប់ ចុះរៀបចំ ជៀសវាងការកក់ស្ទះ ចរាចរណ៍ និងក្រុមអាជីវករទាំងនោះ យកទីឃ្លាសាធារណ:មកលក់ដូរយ៉ាងអណាធិបតេយ្យ ដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនាមិនមានចេតនាញុះញង់ឲ្យមានការរើសអើងអង្គភាពអ្នកសារព័ត៌មានយើងរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយ នាគខ្មៅ










Powered by Blogger.