លោក ព្រាប គារ៉ាត់ (ហៅ សិដ្ឋ) មេគយចល័តឡើងដុះស្លែ ៦តំបន់ ដាក់ពង្រាយមន្ត្រីក្រោមឱវាទនិងជនស៊ីវិលចាំដេញកាក់ឡានដឹកទំនិញឱ្យចូលបង់លុយទាំងយប់ទាំងថ្ងៃដោយមិនអាចការនឿយហត់ វគ្គ១
ប្រភពអ្នកប្រម៉ាញ់៖ មេគយចល័តតំបន់៦ រួមមាន(ខេត្តព្រៃវែង,ខេត្តត្បូងឃ្មុំ , ខេត្តក្រចេះ ,ខេត្តមណ្ឌលគីរី , ខេត្តរតនគិរី , ខេត្តស្ទឹងត្រែង)
ដែលចំណុះឱ្យនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសរត់គេចពន្ធ
នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លោក
ព្រាប គារ៉ាត់ (ហៅសិដ្ឋ)ពិតជាមានអំណាចមិនធម្មតាឡើយ ដែលជាកក្តាធ្វើឱ្យឈ្មួញរកសុីទាំងតូចទាំងធំត្រូវរត់សុំជួបជាមុន
បើជួបមិនទាន់ច្បាស់ជារត់មិនរួច ។
យោងតាមការចុះផ្សាយរបស់បណ្តាញព័ត៌មានក្នុងស្រុកមួយចំនួន
និងប្រភពខ្លះៗពីក្រុមឈ្មួញបានឱ្យដឹងថា នៅក្នុងតំណែងជាមេគយចល័តតំបន់៦
ថែមទាំងមានតួនាទីជាអនុប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើសរត់គេចពន្ធផងនោះ
លោក ព្រាប គារ៉ាត់ (ហៅ សិដ្ឋ) បានដាក់ពង្រាយមន្ត្រីគយក្រោមឱវាទ
និងជនស៊ីវិលជាច្រើនកន្លែងតាមដងផ្លូវជាតិ
និងតាមបណ្តាខេត្តនានាដែលស្ថិតក្រោមការគ្រប់គ្រងរបស់គយចល័តតំបន់៦
ដើម្បីប្រមូលលុយតាមរបៀបពុករលួយពីក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញចេញពីប្រទេសវៀត
ចូលមកប្រទេសកម្ពុជាជាក់ស្តែងដូចជានៅចំណុចភូមិហួច ឃុំក្រែក ស្រុកពញាក្រែក
ខេត្តត្បូងឃ្មុំ ដែល
មានទាំងឡានចាំប្រដេញកាក់ស្ទាក់ឡានដឹកទំនិញណាដែលបើកហួសមិនព្រមចូលបង់លុយជាដើម។
ប្រភពពីក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញចេញពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជា
ដូចជាបន្លែ ផ្លែឈើ ទំនិញចាប់ហួយ រួមនិងទំនិញផ្សេងៗជាច្រើនមុខទៀត
គឺមន្ត្រីគយចល័តតំបន់៦ តម្រូវឱ្យមានការបង់លុយដូចជា ចំពោះរថយន្តសាំងយ៉ុងបង់លុយចាប់ពី
(៨០មុឺនរៀល - ១លានរៀល) នេះមិនទាន់រាប់បញ្ចូលទៅដល់ប្រភេទរថយន្តខ្នាតធំផ្សេងៗទៀតផង ។
អង្គភាពសារព័ត៌មាន ស៊ីអេចអ ធីវីមិនអាចសុំការបកស្រាយពីលោក
ព្រាប គារ៉ាត់ (ហៅសិដ្ឋ)មេគយចល័តតំបន់៦ និងជាអនុប្រធាននាយកដ្ឋានបង្ការនិងបង្រ្កាបបទល្មើសរត់គេចពន្ធនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
បាននោះទេដោយមិនមានលេខទូរស័ព្ទក្នុងការទំនាក់ទំនង។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមបណ្ឌិត គុណ ញឹម
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
សូមមេត្តា ចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យនៅក្នុងករណីនេះដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
👉https://t.me/+H0S010ecMsIxNjE1
👉https://t.me/chrtvonline
👉https://t.me/+2EkFkLj6PP80NDdl
👉@nakreach789 បារមីនាគខ្មៅ
👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម 0766493660
👉ទំនាក់ទំនង ប្រឹក្សាយោបល់ 0719022227សូមអរគុណ។













Post a Comment